Text size
Translation comparisonCompare Al-Fil Quran translations
Compare up to three verified translation editions verse by verse, including editions in two different languages.
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِأَصْحَٰبِ ٱلْفِيلِ ﴿1﴾
Khmer Translation - Islamic Community Development Association
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬថា ម្ចាស់របស់អ្នក បានធ្វើទៅលើក្រុមទ័ពដំរីយ៉ាងដូចមេ្ដច ?
Khmer Translation - Rowwad Translation Center
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើព្រះជាម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើក្រុមទ័ពដំរី?
أَلَمْ يَجْعَلْ كَيْدَهُمْ فِى تَضْلِيلٍۢ ﴿2﴾
Khmer Translation - Islamic Community Development Association
តើទ្រង់មិនបានធ្វើឱ្យឧបាយកលអាក្រក់របស់ពួកគេវងេ្វង (បរាជ័យ)ទេឬ ?
Khmer Translation - Rowwad Translation Center
តើអល់ឡោះមិនបានធ្វើឱ្យឧបាយកល(ដ៏អាក្រក់)របស់ពួកគេបរាជ័យទេឬ?
وَأَرْسَلَ عَلَيْهِمْ طَيْرًا أَبَابِيلَ ﴿3﴾
Khmer Translation - Islamic Community Development Association
ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅប្រយុទ្ធតទល់ នឹងពួកគេ។
Khmer Translation - Rowwad Translation Center
ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ
تَرْمِيهِم بِحِجَارَةٍۢ مِّن سِجِّيلٍۢ ﴿4﴾
Khmer Translation - Islamic Community Development Association
ពួកវាទម្លាក់ទៅលើពួកគេដោយដុំថ្មស៊ីចជ្ជីល(ដែលមកពី ភ្លើងនរក)។
Khmer Translation - Rowwad Translation Center
ដោយពួកវាទម្លាក់ដុំថ្មពីដីឥដ្ឋដែលគេដុត(ក្នុងភ្លើងនរក)ទៅលើពួកគេ។
فَجَعَلَهُمْ كَعَصْفٍۢ مَّأْكُولٍۭ ﴿5﴾
Khmer Translation - Islamic Community Development Association
រួចមកទ្រង់បានធ្វើឱ្យពួកគេប្រៀបដូចជាស្លឹកឈើដែលត្រូវ ដង្កូវស៊ី។
Khmer Translation - Rowwad Translation Center
ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជាស្លឹកឈើដែលត្រូវសត្វស៊ី។