Text size
Translation comparisonCompare Al-Hashr Quran translations
Compare up to three verified translation editions verse by verse, including editions in two different languages.
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سَبَّحَ لِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿1﴾
Khmer Translation - Islamic Community Development Association
អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាន នៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ។ ហើយទ្រង់មហា ខ្លាំងពូកែ មហាគតិបណ្ឌិត។
Khmer Translation - Rowwad Translation Center
អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
هُوَ ٱلَّذِىٓ أَخْرَجَ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَٰبِ مِن دِيَٰرِهِمْ لِأَوَّلِ ٱلْحَشْرِ ۚ مَا ظَنَنتُمْ أَن يَخْرُجُوا۟ ۖ وَظَنُّوٓا۟ أَنَّهُم مَّانِعَتُهُمْ حُصُونُهُم مِّنَ ٱللَّهِ فَأَتَىٰهُمُ ٱللَّهُ مِنْ حَيْثُ لَمْ يَحْتَسِبُوا۟ ۖ وَقَذَفَ فِى قُلُوبِهِمُ ٱلرُّعْبَ ۚ يُخْرِبُونَ بُيُوتَهُم بِأَيْدِيهِمْ وَأَيْدِى ٱلْمُؤْمِنِينَ فَٱعْتَبِرُوا۟ يَٰٓأُو۟لِى ٱلْأَبْصَٰرِ ﴿2﴾
Khmer Translation - Islamic Community Development Association
ទ្រង់ជាអ្នកដែលបានបណេ្ដញពួកដែលគ្មានជំនឿនៅក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ចេញពីលំនៅ- ដ្ឋានរបស់ពួកគេ ដែលជាការចាកចេញដំបូងបង្អស់។ ពួកអ្នក(ពួក មូស្លីម)មិនបានគិតថា ពួកគេ(យ៉ាហ៊ូទី)នឹងចាកចេញឡើយ។ ហើយពួកគេបានគិតថា ពិតប្រាកដណាស់ បន្ទាយរបស់ពួកគេអាច ការពារពួកគេពី(ទារុណកម្ម)អល់ឡោះបាន។ ប៉ុន្ដែអល់ឡោះបាន ផ្ដល់វាឱ្យពួកគេ ខណៈដែលពួកគេនឹកស្មានមិនដល់។ ហើយទ្រង់ បានបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកគេ ខណៈដែលពួកគេ បំផ្លាញលំនៅដ្ឋានរបស់ពួកគេដោយដៃពួកគេផ្ទាល់ និងដោយដៃ របស់បណ្ដាអ្នកមានជំនឿ។ ដូចេ្នះ ចូរពិចារណាចុះ ឱបណ្ដាអ្នកដែល មានការឈេ្វងយល់.
Khmer Translation - Rowwad Translation Center
ទ្រង់ជាអ្នកដែលបានបណេ្ដញពួកប្រឆាំងនៃពួកអះលីគីតាប(អម្បូរណាហ្ទៀរ)ពីលំនៅឋានរបស់ពួកគេដែលជាការបណ្តេញចេញដំបូងគេបង្អស់។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនធ្លាប់គិតទេថា ពួកគេនឹងចាកចេញនោះ។ ហើយពួកគេគិតថា៖ ពិតប្រាកដណាស់ បន្ទាយរបស់ពួកគេអាចការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបាន។ ក៏ប៉ុន្ដែ (កិច្ចការរបស់)អល់ឡោះបានមកដល់ពួកគេទាំងដែលពួកគេមិននឹកស្មានដល់។ ហើយទ្រង់បានបញ្ចូលនូវភាពភ័យរន្ធត់ទៅក្នុងដួងចិត្ដរបស់ពួកគេ។ ពួកគេបានកម្ទេចលំនៅដ្ឋានរបស់ពួកគេដោយផ្ទាល់ដៃរបស់ពួកគេ និងដោយស្នាដៃបណ្តាអ្នកដែលមានជំនឿ។ ដូច្នេះ ចូរពួកអ្នកយកជាមេរៀនចុះ ឱអ្នកដែលមានការឈ្វេងយល់ទាំងឡាយ។
وَلَوْلَآ أَن كَتَبَ ٱللَّهُ عَلَيْهِمُ ٱلْجَلَآءَ لَعَذَّبَهُمْ فِى ٱلدُّنْيَا ۖ وَلَهُمْ فِى ٱلْءَاخِرَةِ عَذَابُ ٱلنَّارِ ﴿3﴾
Khmer Translation - Islamic Community Development Association
ហើយប្រសិនបើអល់ឡោះមិនបានដាក់បញ្ជាលើពួកគេ (យ៉ាហ៊ូទី)ឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេទេនោះ ទ្រង់ពិតជា នឹងធ្វើទារុណកម្មពួកគេនៅក្នុងលោកិយនេះជាមិនខាន។ ហើយនៅ ថ្ងៃបរលោកវិញ ពួកគេនឹងទទួលទារុណកម្មនៃភ្លើងនរក។
Khmer Translation - Rowwad Translation Center
ហើយប្រសិនបើអល់ឡោះមិនកំណត់លើពួកគេឱ្យចាកចេញទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេក្នុងលោកិយជាមិនខាន។ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទណ្ឌកម្មនៃភ្លើងនរក។
ذَٰلِكَ بِأَنَّهُمْ شَآقُّوا۟ ٱللَّهَ وَرَسُولَهُۥ ۖ وَمَن يُشَآقِّ ٱللَّهَ فَإِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿4﴾
Khmer Translation - Islamic Community Development Association
នោះគឺដោយសារតែពួកគេ(យ៉ាហ៊ូទី)ប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយអ្នកណាដែលប្រឆាំងនឹងអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Khmer Translation - Rowwad Translation Center
នោះគឺដោយសារតែពួកគេបានប្រព្រឹត្តល្មើសនឹង(បទបញ្ជា)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយជនណាដែលបានប្រព្រឹត្តល្មើសនឹងអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
مَا قَطَعْتُم مِّن لِّينَةٍ أَوْ تَرَكْتُمُوهَا قَآئِمَةً عَلَىٰٓ أُصُولِهَا فَبِإِذْنِ ٱللَّهِ وَلِيُخْزِىَ ٱلْفَٰسِقِينَ ﴿5﴾
Khmer Translation - Islamic Community Development Association
ដើមល្មើដែលពួកអ្នក(អ្នកមូស្លីម)បានកាប់រំលំ ឬក៏ពួកអ្នក ទុកវាឱ្យឈរនៅលើគល់របស់វានោះ គឺជាការអនុញ្ញាតរបស់ អល់ឡោះ និងដើម្បីទ្រង់ធ្វើឱ្យពួកដែលល្មើសនឹងបទបញ្ជារបស់ ទ្រង់អាម៉ាស់។
Khmer Translation - Rowwad Translation Center
ដើមល្មើដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បានកាប់រំលំ ឬក៏ពួកអ្នកទុកវាឱ្យឈរនៅនឹងគល់របស់វាដដែល គឺដោយការអនុញ្ញាតពីអល់ឡោះទាំងអស់ និងដើម្បីទ្រង់ធ្វើឱ្យពួកដែលប្រព្រឹត្តល្មើសទទួលនូវភាពអាម៉ាស់បំផុត។
وَمَآ أَفَآءَ ٱللَّهُ عَلَىٰ رَسُولِهِۦ مِنْهُمْ فَمَآ أَوْجَفْتُمْ عَلَيْهِ مِنْ خَيْلٍۢ وَلَا رِكَابٍۢ وَلَٰكِنَّ ٱللَّهَ يُسَلِّطُ رُسُلَهُۥ عَلَىٰ مَن يَشَآءُ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿6﴾
Khmer Translation - Islamic Community Development Association
ហើយអ្វីៗដែលអល់ឡោះបានប្រទានជាជ័យភណ្ឌឱ្យអ្នក នាំសាររបស់ទ្រង់អំពី(ទ្រព្យសម្បត្ដិ)ពួកគេនោះ គឺពួកអ្នកមិនបាន ចំណាយសេះមួយក្បាល ឬសត្វអូដ្ឋមួយក្បាលសម្រាប់ជិះយកទៅ ច្បាំងឡើយ។ ប៉ុន្ដែអល់ឡោះផ្ដល់អានុភាពដល់បណ្ដាអ្នកនាំសារ របស់ទ្រង់ទៅលើអ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះ មានអានុភាពលើអ្វីៗទាំងអស់។
Khmer Translation - Rowwad Translation Center
ហើយអ្វីដែលអល់ឡោះបានប្រគល់ទៅឱ្យអ្នកនាំសាររបស់ទ្រង់អំពី(ទ្រព្យសម្បត្តិ)ពួកគេនោះ គឺពួកអ្នកមិនបានចំណាយសេះមួយក្បាល ឬសត្វអូដ្ឋមួយក្បាល(ទៅច្បាំងយកវា)នោះឡើយ។ ក៏ប៉ុន្ដែអល់ឡោះទ្រង់ផ្ដល់អំណាចដល់អ្នកនាំសារទាំងឡាយរបស់ទ្រង់ឱ្យយកឈ្នះទៅលើជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
مَّآ أَفَآءَ ٱللَّهُ عَلَىٰ رَسُولِهِۦ مِنْ أَهْلِ ٱلْقُرَىٰ فَلِلَّهِ وَلِلرَّسُولِ وَلِذِى ٱلْقُرْبَىٰ وَٱلْيَتَٰمَىٰ وَٱلْمَسَٰكِينِ وَٱبْنِ ٱلسَّبِيلِ كَىْ لَا يَكُونَ دُولَةًۢ بَيْنَ ٱلْأَغْنِيَآءِ مِنكُمْ ۚ وَمَآ ءَاتَىٰكُمُ ٱلرَّسُولُ فَخُذُوهُ وَمَا نَهَىٰكُمْ عَنْهُ فَٱنتَهُوا۟ ۚ وَٱتَّقُوا۟ ٱللَّهَ ۖ إِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿7﴾
Khmer Translation - Islamic Community Development Association
អ្វីៗដែលអល់ឡោះប្រទានជាជ័យភណ្ឌឱ្យអ្នកនាំសាររបស់ ទ្រង់ ដែលជាទ្រព្យសម្បត្ដិរបស់អ្នកភូមិស្រុក(ពួកមូស្ហរីគីន)នោះ គឺសម្រាប់អល់ឡោះ និងសម្រាប់អ្នកនាំសារ និងសម្រាប់សាច់ញាតិ របស់អ្នកនាំសារ និងកេ្មងកំព្រា និងអ្នកក្រីក្រ ហើយនិងអ្នកធ្វើ ដំណើរដាច់ស្បៀង ដើម្បីកុំឱ្យទ្រព្យសម្បត្ដិនោះស្ថិតក្នុងកណ្ដាប់ដៃ អ្នកមានណាម្នាក់ក្នុងចំណោមពួកអ្នក។ ហើយអ្វីដែលអ្នកនាំសារ បានផ្ដល់ឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាចុះ ហើយអ្វីដែលគាត់ បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោលចុះ។ ចូរពួក អ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នក ដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Khmer Translation - Rowwad Translation Center
ហើយអ្វីដែលអល់ឡោះបានប្រគល់ទៅឱ្យអ្នកនាំសាររបស់ទ្រង់អំពី(ទ្រព្យសម្បត្តិ)អ្នកស្រុកភូមិនោះ វា(ជាចំណែក)សម្រាប់អល់ឡោះ សម្រាប់អ្នកនាំសារ(មូហាំម៉ាត់) សម្រាប់សាច់ញាតិ(របស់អ្នកនាំសារ) សម្រាប់កេ្មងកំព្រា ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង។ ហើយអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បាននាំមក ចូរពួកអ្នក(ឱបណ្តាអុ្នកមានជំនឿ)ទទួលយកវា។ ហើយអ្វីដែលគាត់ហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបញ្ឈប់។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
لِلْفُقَرَآءِ ٱلْمُهَٰجِرِينَ ٱلَّذِينَ أُخْرِجُوا۟ مِن دِيَٰرِهِمْ وَأَمْوَٰلِهِمْ يَبْتَغُونَ فَضْلًۭا مِّنَ ٱللَّهِ وَرِضْوَٰنًۭا وَيَنصُرُونَ ٱللَّهَ وَرَسُولَهُۥٓ ۚ أُو۟لَٰٓئِكَ هُمُ ٱلصَّٰدِقُونَ ﴿8﴾
Khmer Translation - Islamic Community Development Association
សម្រាប់បណ្ដាអ្នកដែលក្រីក្រនៃពួកមូហ៊ើជីរីនដែលត្រូវបាន គេបណេ្ដញចេញពីលំនៅដ្ឋានរបស់ពួកគេ និងទ្រព្យសម្បត្ដិរបស់ពួក គេ ខណៈដែលពួកគេស្វែងរកការប្រោសប្រទាន និងការយល់ព្រម ពីអល់ឡោះ ថែមទាំងពួកគេបានជួយ(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ គឺអ្នកទាំងនោះហើយជាអ្នកដែល ត្រឹមត្រូវ។
Khmer Translation - Rowwad Translation Center
(ហើយទ្រព្យសម្បត្តិនោះផងដែរ) គឺសម្រាប់ជនក្រីក្រនៃពួកមូហាជីរីនដែលពួកគេត្រូវបានគេបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ ដោយស្វែងរកការប្រោសប្រទានពីអល់ឡោះ និងការពេញចិត្ត(ពីទ្រង់) ហើយពួកគេបានជួយដល់(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទៀងត្រង់។
وَٱلَّذِينَ تَبَوَّءُو ٱلدَّارَ وَٱلْإِيمَٰنَ مِن قَبْلِهِمْ يُحِبُّونَ مَنْ هَاجَرَ إِلَيْهِمْ وَلَا يَجِدُونَ فِى صُدُورِهِمْ حَاجَةًۭ مِّمَّآ أُوتُوا۟ وَيُؤْثِرُونَ عَلَىٰٓ أَنفُسِهِمْ وَلَوْ كَانَ بِهِمْ خَصَاصَةٌۭ ۚ وَمَن يُوقَ شُحَّ نَفْسِهِۦ فَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿9﴾
Khmer Translation - Islamic Community Development Association
ហើយបណ្ដាអ្នកដែលរស់នៅទីក្រុងម៉ាឌីណះ និងមានជំនឿ មុនការភៀសខ្លួនរបស់ពួកគេនោះ គឺពួកគេ(អាន់ស័រ)ស្រឡាញ់ អ្នកដែលបានភៀសខ្លួនទៅកាន់ពួកគេ ហើយនៅក្នុងចិត្ដរបស់ពួក គេគ្មានភាពច្រណែនឈ្នានីសអំពីអ្វីៗដែលគេបានផ្ដល់ឱ្យពួកគេ (មូហ៊ើជីរីន)ឡើយ ថែមទាំងពួកគេគិតគូរ(ពួកមូហ៊ើជីរីន)ជាង ខ្លួនឯងទៅទៀត ទោះបីជាពួកគេត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយអ្នកណាដែលត្រូវគេរក្សាឱ្យផុតពីភាពកំណាញ់ចំពោះខ្លួនគេ នោះ ពួកទាំងនោះគឺជាពួកដែលទទួលបានជោគជ័យ។
Khmer Translation - Rowwad Translation Center
ចំណែកឯអ្នកដែលរស់នៅក្នុងក្រុងម៉ាទីណះ និងមានជំនឿមុននឹងពួកមូហាជីរីន(ភៀសខ្លួនមក) គឺពួកគេស្រលាញ់អ្នកដែលបានភៀសខ្លួនមកកាន់ពួកគេ ហើយនៅក្នុងដួងចិត្ដរបស់ពួកគេពុំមានភាពច្រណែនឈ្នានីសចំពោះអ្វីដែលគេបានផ្តល់ឲ្យពួកមូហាជីរីននោះឡើយ ហើយពួកគេថែមទាំងគិតគូដល់ពួកមូហាជីរីនមុនខ្លួនឯងទៅទៀត ទោះបីជាពួកគេមានតម្រូវការក៏ដោយ។ ហើយជនណាដែលជម្រះភាពកំណាញ់ចេញពីខ្លួនរបស់គេ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។
وَٱلَّذِينَ جَآءُو مِنۢ بَعْدِهِمْ يَقُولُونَ رَبَّنَا ٱغْفِرْ لَنَا وَلِإِخْوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلْإِيمَٰنِ وَلَا تَجْعَلْ فِى قُلُوبِنَا غِلًّۭا لِّلَّذِينَ ءَامَنُوا۟ رَبَّنَآ إِنَّكَ رَءُوفٌۭ رَّحِيمٌ ﴿10﴾
Khmer Translation - Islamic Community Development Association
ហើយបណ្ដាអ្នកដែលបានមកដល់ក្រោយអ្នកទាំងនោះ (មូហ៊ើជីរីន និងអាន់ស័រ) ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូន របស់ពួកយើងពីមុនៗដែលមានជំនឿផង។ ហើយសូមទ្រង់មេត្ដា កុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដា អ្នកដែលមានជំនឿអ្វី។ ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់។
Khmer Translation - Rowwad Translation Center
ហើយអ្នក(ជំនាន់ក្រោយ)ដែលមកដល់បន្ទាប់ពីពួក(មូហាជីរីន និងពួកអាន់ស័រ)ទាំងនោះ ពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាអភ័យទោសដល់យើងខ្ញុំ និងបងប្អូនរបស់យើងខ្ញុំដែលមានជំនឿមុនយើងខ្ញុំផង ហើយសូមព្រះអង្គមេត្ដាកុំធ្វើឱ្យចិត្ដរបស់យើងខ្ញុំមានភាពច្រណែនឈ្នានីសចំពោះបណ្ដាអ្នកដែលមានជំនឿ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គមហាមេត្ដាករុណា មហាអាណិតស្រលាញ់។
۞ أَلَمْ تَرَ إِلَى ٱلَّذِينَ نَافَقُوا۟ يَقُولُونَ لِإِخْوَٰنِهِمُ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَٰبِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًۭا وَإِن قُوتِلْتُمْ لَنَنصُرَنَّكُمْ وَٱللَّهُ يَشْهَدُ إِنَّهُمْ لَكَٰذِبُونَ ﴿11﴾
Khmer Translation - Islamic Community Development Association
តើអ្នក(មូហាំម៉ាត់)មិនបានមើលទេឬ ចំពោះពួកពុតត្បុត ដែលនិយាយទៅកាន់បងប្អូនរបស់ពួកគេដែលបានប្រឆាំងក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ថាៈ ប្រសិន បើពួកអ្នកត្រូវគេបណេ្ដញចេញ យើងពិតជានឹងចាកចេញជាមួយ ពួកអ្នកដែរ ហើយយើងមិនធ្វើតាមអ្នកណាម្នាក់ដែលប្រឆាំងនឹង ពួកអ្នកជាដាច់ខាត។ តែប្រសិនបើពួកអ្នកត្រូវគេវាយប្រហារវិញ យើងពិតជាជួយពួកអ្នកនោះ? ហើយអល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។
Khmer Translation - Rowwad Translation Center
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកពុតត្បុតទេឬ ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេដែលជាពួកប្រឆាំងក្នុងចំណោមពួកអះលីគីតាប(អម្បូរណាហ្ទៀរ)ថា៖ ប្រសិនបើពួកអ្នកត្រូវបានគេបណេ្ដញចេញ ពួកយើងប្រាកដជានឹងចាកចេញជាមួយពួកអ្នកដែរ។ ហើយពួកយើងមិនធ្វើតាមនរណាម្នាក់ជាដាច់ខាតក្នុងរឿងរបស់ពួកអ្នក។ ហើយប្រសិនបើមានគេប្រយុទ្ធនឹងពួកអ្នក ពួកយើងប្រាកដជានឹងជួយពួកអ្នកជាមិនខាន។ តែអល់ឡោះទ្រង់ធ្វើសាក្សីថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
لَئِنْ أُخْرِجُوا۟ لَا يَخْرُجُونَ مَعَهُمْ وَلَئِن قُوتِلُوا۟ لَا يَنصُرُونَهُمْ وَلَئِن نَّصَرُوهُمْ لَيُوَلُّنَّ ٱلْأَدْبَٰرَ ثُمَّ لَا يُنصَرُونَ ﴿12﴾
Khmer Translation - Islamic Community Development Association
ប្រសិនបើពួកគេ(ពួកយ៉ាហ៊ូទី)ត្រូវបានគេបណេ្ដញវិញ នោះ ពួកគេ(ពួកពុតត្បុត)មិនចាកចេញជាមួយពួកនោះឡើយ។ ហើយប្រសិនបើពួកយ៉ាហ៊ូទីត្រូវបានគេវាយប្រហារវិញ ពួកពុតត្បុត ក៏មិនជួយពួកគេដែរ។ តែប្រសិនបើពួកពុតត្បុតជួយពួកគេវិញ ពួក នោះពិតជានឹងត្រឡប់ក្រោយវិញ។ បន្ទាប់មកពួកគេ(ពួកយ៉ាហ៊ូទី) មិនត្រូវបានគេជួយឡើយ។
Khmer Translation - Rowwad Translation Center
ប្រសិនបើគេបណ្តេញពួកទាំងនោះចេញ ពួកគេនឹងមិនចាកចេញជាមួយពួកទាំងនោះឡើយ។ ប្រសិនបើមានគេប្រយុទ្ធនឹងពួកទាំងនោះ ក៏ពួកគេមិនជួយពួកទាំងនោះដែរ។ ហើយបើទោះជាពួកគេទៅជួយពួកទាំងនោះក៏ដោយ ក៏ពួកគេពិតជានឹងត្រឡប់ក្រោយជាមិនខាន។ បន្ទាប់មក ពួកគេនឹងមិនត្រូវបានគេជួយឡើយ។
لَأَنتُمْ أَشَدُّ رَهْبَةًۭ فِى صُدُورِهِم مِّنَ ٱللَّهِ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌۭ لَّا يَفْقَهُونَ ﴿13﴾
Khmer Translation - Islamic Community Development Association
ជាការពិតណាស់ នៅក្នុងចិត្ដពួកគេ(ពួកពុតត្បុត)ខ្លាច ពួកអ្នក(មូស្លីម)ជាងខ្លាចអល់ឡោះទៅទៀត។ នោះដោយសារ តែពួកគេជាក្រុមដែលពុំមានការស្វែងយល់ឡើយ។
Khmer Translation - Rowwad Translation Center
ពិតប្រាកដណាស់ នៅក្នុងចិត្តរបស់ពួកគេ(ពួកពុតត្បុតនិងពួកយូដា) គឺពួកគេខ្លាចពួកអ្នក(បណ្តាអ្នកមានជំនឿ)ខ្លាំងជាងខ្លាចអល់ឡោះជាម្ចាស់ទៅទៀត។ នោះគឺដោយសារពួកគេជាក្រុមមួយដែលពុំមានការឈ្វេងយល់ឡើយ។
لَا يُقَٰتِلُونَكُمْ جَمِيعًا إِلَّا فِى قُرًۭى مُّحَصَّنَةٍ أَوْ مِن وَرَآءِ جُدُرٍۭ ۚ بَأْسُهُم بَيْنَهُمْ شَدِيدٌۭ ۚ تَحْسَبُهُمْ جَمِيعًۭا وَقُلُوبُهُمْ شَتَّىٰ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌۭ لَّا يَعْقِلُونَ ﴿14﴾
Khmer Translation - Islamic Community Development Association
ពួកគេ(ពួកយ៉ាហ៊ូទី និងពួកពុតត្បុត)មិនរួមគ្នាវាយ ប្រហារពួកអ្នកឡើយ លើកលែងតែនៅក្នុងតំបន់ដែលពួកគេការពារ ឬក៏លួចវាយប្រហារពីក្រោយជញ្ជាំងប៉ុណ្ណោះ។ ភាពជាសត្រូវរវាង ពួកគេគឺខ្លាំងក្លាបំផុត។ ហើយអ្នក(មូហាំម៉ាត់)គិតថាពួកគេរួបរួម គ្នា ប៉ុន្ដែផ្ទុយទៅវិញដួងចិត្ដរបស់ពួកគេផេ្សងៗគ្នា។ នោះដោយ សារតែពួកគេជាក្រុមដែលមិនបានស្វែងយល់ឡើយ។
Khmer Translation - Rowwad Translation Center
ពួកគេ(ពួកយូដា)មិនហ៊ានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាឡើយ លើកលែងតែនៅក្នុងភូមិស្រុកដែលមានកំពែងការពារ ឬក៏ពីក្រោយជញ្ជាំងប៉ុណ្ណោះ។ ភាពជាសត្រូវរវាងពួកគេ គឺខ្លាំងក្លាបំផុត។ អ្នកគិតស្មានថា ពួកគេរួបរួមគ្នា។ តែ(តាមពិត) ដួងចិត្តរបស់ពួកគេ គឺផ្សេងៗពីគ្នា។ នោះគឺដោយសារតែពួកគេគឺជាក្រុមមួយដែលមិនចេះពិចារណាឡើយ។
كَمَثَلِ ٱلَّذِينَ مِن قَبْلِهِمْ قَرِيبًۭا ۖ ذَاقُوا۟ وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌۭ ﴿15﴾
Khmer Translation - Islamic Community Development Association
(ពួកទាំងនោះ)ក៏ដូចជាពួក(យ៉ាហ៊ូទី)មុនពួកគេបន្ដិចនេះ ដែរ។ ពួកគេ(យ៉ាហ៊ូទី)បានភ្លក្សនូវលទ្ធផលចុងក្រោយរបស់ពួកគេ ដ៏អាក្រក់។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។
Khmer Translation - Rowwad Translation Center
(ពួកយូដាទាំងនោះ)គឺដូចជាពួក(មុស្ហរីគីន)មុនពួកគេបន្តិចនោះដែរ។ ពួកគេ(ពួកមុស្ហរីគីន)បានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
كَمَثَلِ ٱلشَّيْطَٰنِ إِذْ قَالَ لِلْإِنسَٰنِ ٱكْفُرْ فَلَمَّا كَفَرَ قَالَ إِنِّى بَرِىٓءٌۭ مِّنكَ إِنِّىٓ أَخَافُ ٱللَّهَ رَبَّ ٱلْعَٰلَمِينَ ﴿16﴾
Khmer Translation - Islamic Community Development Association
(ពួកពុតត្បុត)ក៏ដូចជាស្ហៃតនដែរ នៅពេលដែលវា និយាយទៅកាន់មនុស្សថាៈ ចូរអ្នកប្រឆាំង(នឹងអល់ឡោះ)ចុះ។ ហើយនៅពេលដែលគេបានប្រឆាំង វាបែរជានិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធជាមួយអ្នកឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។
Khmer Translation - Rowwad Translation Center
(ពួកពុតត្បុត)គឺដូចជាស្ហៃតនដែរ ខណៈដែលវាបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរអ្នកប្រឆាំងចុះ។ លុះពេលដែលគេបានប្រឆាំង វាបែរជានិយាយថា៖ ខ្ញុំមិនពាក់ព័ន្ធអ្វីនឹងអ្នកឡើយ។ ប្រាកដណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់នៃពិភពទាំងអស់។
فَكَانَ عَٰقِبَتَهُمَآ أَنَّهُمَا فِى ٱلنَّارِ خَٰلِدَيْنِ فِيهَا ۚ وَذَٰلِكَ جَزَٰٓؤُا۟ ٱلظَّٰلِمِينَ ﴿17﴾
Khmer Translation - Islamic Community Development Association
ហើយលទ្ធផលចុងក្រោយរបស់ពួកគេទាំងពីរ(ស្ហៃតន និងអ្នកដែលតាមវា) គឺស្ថិតនៅក្នុងភ្លើងនរកដោយពួកគេទាំងពីរ នៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងរបស់ពួកដែល បំពាន។
Khmer Translation - Rowwad Translation Center
លទ្ធផលចុងក្រោយរបស់គេទាំងពីរ(ស្ហៃតននិងអ្នកដែលតាមវា) គឺគេទាំងពីរនឹងស្ថិតនៅក្នុងឋាននរក ដោយត្រូវស្ថិតនៅក្នុងវាជាអមតៈ។ នោះហើយជាការតបស្នងចំពោះពួកដែលបំពាន។
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَلْتَنظُرْ نَفْسٌۭ مَّا قَدَّمَتْ لِغَدٍۢ ۖ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ خَبِيرٌۢ بِمَا تَعْمَلُونَ ﴿18﴾
Khmer Translation - Islamic Community Development Association
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយចូរឱ្យបុគ្គលគ្រប់ៗរូបពិចារណាមើល តើអ្វីខ្លះ ដែលគេបានធ្វើសម្រាប់ថ្ងៃស្អែក(ថ្ងៃបរលោក)នោះ? ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Khmer Translation - Rowwad Translation Center
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរឱ្យបុគ្គលគ្រប់រូបពិនិត្យមើលចំពោះអ្វីដែលគេបានសាងទុកសម្រាប់ថ្ងៃស្អែក(ថ្ងៃបរលោក)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
وَلَا تَكُونُوا۟ كَٱلَّذِينَ نَسُوا۟ ٱللَّهَ فَأَنسَىٰهُمْ أَنفُسَهُمْ ۚ أُو۟لَٰٓئِكَ هُمُ ٱلْفَٰسِقُونَ ﴿19﴾
Khmer Translation - Islamic Community Development Association
ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបានភេ្លចអល់ឡោះឱ្យសោះ។ តែអល់ឡោះវិញទេដែលបានធ្វើឱ្យពួកគេ ភេ្លចខ្លួនឯងនោះ។ ពួកទាំងនោះគឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
Khmer Translation - Rowwad Translation Center
ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបានភេ្លចអល់ឡោះ។ ពេលនោះ អល់ឡោះបានធ្វើឱ្យពួកគេភ្លេចខ្លួនឯងវិញ។ ពួកទាំងនោះហើយ គឺជាពួកដែលប្រព្រឹត្តល្មើស។
لَا يَسْتَوِىٓ أَصْحَٰبُ ٱلنَّارِ وَأَصْحَٰبُ ٱلْجَنَّةِ ۚ أَصْحَٰبُ ٱلْجَنَّةِ هُمُ ٱلْفَآئِزُونَ ﴿20﴾
Khmer Translation - Islamic Community Development Association
ពួកឋាននរក និងបណ្ដាអ្នកឋានសួគ៌មិនស្មើគ្នាឡើយ។ បណ្ដាអ្នកឋានសួគ៌គឺជាអ្នកដែលទទួលបានជោគជ័យ។
Khmer Translation - Rowwad Translation Center
មិនស្មើគ្នាឡើយ(រវាង)ពួកឋាននរក និងបណ្ដាអ្នកឋានសួគ៌នោះ។ បណ្ដាអ្នកឋានសួគ៌ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យ។
لَوْ أَنزَلْنَا هَٰذَا ٱلْقُرْءَانَ عَلَىٰ جَبَلٍۢ لَّرَأَيْتَهُۥ خَٰشِعًۭا مُّتَصَدِّعًۭا مِّنْ خَشْيَةِ ٱللَّهِ ۚ وَتِلْكَ ٱلْأَمْثَٰلُ نَضْرِبُهَا لِلنَّاسِ لَعَلَّهُمْ يَتَفَكَّرُونَ ﴿21﴾
Khmer Translation - Islamic Community Development Association
ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយ អ្នកពិតជានឹងឃើញភ្នំនោះឱនលំទោនរហូតដល់បែកជាបំណែក ដោយសារខ្លាចអល់ឡោះ។ ឧទាហណ៍ទាំងនោះយើងលើកឡើង សម្រាប់មនុស្សលោក សង្ឃឹមថាពួកគេត្រិះរិះពិចារណា។
Khmer Translation - Rowwad Translation Center
ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយ នោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងឃើញវាឱនលំទោន និងបែកជាបំណែកដោយសារតែការខ្លាចអល់ឡោះ។ ទាំងនោះជាឧទាហរណ៍ដែលយើងបានលើកឡើងសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេត្រិះរិះពិចារណា។
هُوَ ٱللَّهُ ٱلَّذِى لَآ إِلَٰهَ إِلَّا هُوَ ۖ عَٰلِمُ ٱلْغَيْبِ وَٱلشَّهَٰدَةِ ۖ هُوَ ٱلرَّحْمَٰنُ ٱلرَّحِيمُ ﴿22﴾
Khmer Translation - Islamic Community Development Association
ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាម្ចាស់ដែល ដឹងនូវភាពអាថ៌កំបាំង និងភាពលាតត្រដាង។ ទ្រង់ជាម្ចាស់មហា សប្បុរស មហាអាណិតស្រឡាញ់។
Khmer Translation - Rowwad Translation Center
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ជាអ្នកដឹងបំផុតពីប្រការអាថ៌កំបាំង និងអ្វីដែលលាតត្រដាង។ ទ្រង់មហាសប្បុរស មហាអាណិតស្រលាញ់។
هُوَ ٱللَّهُ ٱلَّذِى لَآ إِلَٰهَ إِلَّا هُوَ ٱلْمَلِكُ ٱلْقُدُّوسُ ٱلسَّلَٰمُ ٱلْمُؤْمِنُ ٱلْمُهَيْمِنُ ٱلْعَزِيزُ ٱلْجَبَّارُ ٱلْمُتَكَبِّرُ ۚ سُبْحَٰنَ ٱللَّهِ عَمَّا يُشْرِكُونَ ﴿23﴾
Khmer Translation - Islamic Community Development Association
ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាសេ្ដចដ៏មហាជ្រះស្អាត ស្អាតស្អំគ្រប់លក្ខណៈ ផ្ដល់នូវសុវត្ថិភាពត្រួតត្រារាល់ទង្វើនៃខ្ញុំរបស់ ទ្រង់ មានអនុភាពខ្លាំងពូកែ ខ្ពង់ខ្ពស់ ថ្កុំថ្កើងបំផុត។ អល់ឡោះមហា ស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
Khmer Translation - Rowwad Translation Center
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ ជាស្តេចគ្រប់គ្រង ជាអ្នកមហាបរិសុទ្ធ មហាស្អាតស្អំ ជាអ្នកដែលបញ្ជាក់ពីសច្ចភាព ជាអ្នកឃ្លាំមើល មហាខ្លាំងពូកែ មានអំណាចផ្តាច់មុខ និងអំណាចមហិមា។ ទ្រង់មហាបរិសុទ្ធពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។
هُوَ ٱللَّهُ ٱلْخَٰلِقُ ٱلْبَارِئُ ٱلْمُصَوِّرُ ۖ لَهُ ٱلْأَسْمَآءُ ٱلْحُسْنَىٰ ۚ يُسَبِّحُ لَهُۥ مَا فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۖ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿24﴾
Khmer Translation - Islamic Community Development Association
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតជាអ្នកធ្វើឱ្យមានរូបរាង។ ទ្រង់មាននាមជាច្រើនដ៏ល្អប្រពៃ។ អ្វីៗនៅលើមេឃ ជាច្រើនជាន់ និងផែនដីលើកតម្កើងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Khmer Translation - Rowwad Translation Center
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកធ្វើឱ្យអ្វីៗទាំងអស់មានវត្តមាន ជាអ្នកផ្តល់រូបរាង(ដល់សព្វភាវៈទាំងអស់)។ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដីបានលើកតម្កើងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។