بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓمٓ ﴿1﴾
Khmer Translation - Islamic Community Development Association
អាលីហ្វ ឡាម មីម។
Khmer Translation - Rowwad Translation Center
អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
تَنزِيلُ ٱلْكِتَٰبِ لَا رَيْبَ فِيهِ مِن رَّبِّ ٱلْعَٰلَمِينَ ﴿2﴾
Khmer Translation - Islamic Community Development Association
ការបញ្ចុះគម្ពីរ(គួរអាន)គឺមកពីម្ចាស់គ្រប់គ្រងពិភពទាំង អស់ដោយគ្មានការសង្ស័យក្នុងវាឡើយ។
Khmer Translation - Rowwad Translation Center
ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីព្រះជាម្ចាស់នៃពិភពទាំងអស់ដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។
أَمْ يَقُولُونَ ٱفْتَرَىٰهُ ۚ بَلْ هُوَ ٱلْحَقُّ مِن رَّبِّكَ لِتُنذِرَ قَوْمًۭا مَّآ أَتَىٰهُم مِّن نَّذِيرٍۢ مِّن قَبْلِكَ لَعَلَّهُمْ يَهْتَدُونَ ﴿3﴾
Khmer Translation - Islamic Community Development Association
ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើង? ផ្ទុយទៅវិញ វាគឺជាការពិតមកពីម្ចាស់របស់អ្នក ដើម្បីឱ្យ អ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលគ្មានអ្នកដាស់តឿន ព្រមានណាមួយពីមុនអ្នកមកដល់ពួកគេឡើយ។ សង្ឃឹមថាពួកគេ នឹងទទួលបានការចង្អុលបង្ហាញ។
Khmer Translation - Rowwad Translation Center
ឬមួយពួកគេ(ពួកប្រឆាំង)និយាយថា៖ គេ(ព្យាការីមូហាំម៉ាត់)បានប្រឌិតកុហកវា(គម្ពីរគួរអាន)ឡើង។ ផ្ទុយទៅវិញ វាជាការពិតពីព្រះជាម្ចាស់របស់អ្នកដើម្បីឱ្យអ្នកដាស់តឿនព្រមានក្រុមមួយដែលមិនធ្លាប់មានអ្នកដាស់តឿនព្រមានណាម្នាក់មុនអ្នកបានទៅដល់ពួកគេនោះឡើយ។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។
ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍۢ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۖ مَا لَكُم مِّن دُونِهِۦ مِن وَلِىٍّۢ وَلَا شَفِيعٍ ۚ أَفَلَا تَتَذَكَّرُونَ ﴿4﴾
Khmer Translation - Islamic Community Development Association
អល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអី្វៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ ក្រោយមកទ្រង់នៅលើអារ៉ស្ហ។ ពួកអ្នកគ្មានអ្នកគាំពារនិងគ្មានអ្នក អន្ដរាគមន៍ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះតើពួកអ្នកមិនចងចាំទេឬ?
Khmer Translation - Rowwad Translation Center
អល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ សម្រាប់ពួកអ្នក(ឱមនុស្សលោក) គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយអន្តរាគមន៍ណាក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?
يُدَبِّرُ ٱلْأَمْرَ مِنَ ٱلسَّمَآءِ إِلَى ٱلْأَرْضِ ثُمَّ يَعْرُجُ إِلَيْهِ فِى يَوْمٍۢ كَانَ مِقْدَارُهُۥٓ أَلْفَ سَنَةٍۢ مِّمَّا تَعُدُّونَ ﴿5﴾
Khmer Translation - Islamic Community Development Association
ទ្រង់រៀបចំភារកិច្ចពីលើមេឃរហូតដល់ផែនដី ក្រោយមក ភារកិច្ចនោះនឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេល របស់វាសើ្មនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់ ។
Khmer Translation - Rowwad Translation Center
ទ្រង់ចាត់ចែងកិច្ចការទាំងឡាយពីលើមេឃដល់ផែនដី។ បន្ទាប់មក (កិច្ចការទាំងនោះ)វានឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេលរបស់វាស្មើនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នកគណនា(ក្នុងលោកិយ)។
ذَٰلِكَ عَٰلِمُ ٱلْغَيْبِ وَٱلشَّهَٰدَةِ ٱلْعَزِيزُ ٱلرَّحِيمُ ﴿6﴾
Khmer Translation - Islamic Community Development Association
នោះគឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំង និងប្រការលាត ត្រដាងដែលទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Khmer Translation - Rowwad Translation Center
នោះគឺជាអ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង ជាអ្នកដែលមហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ٱلَّذِىٓ أَحْسَنَ كُلَّ شَىْءٍ خَلَقَهُۥ ۖ وَبَدَأَ خَلْقَ ٱلْإِنسَٰنِ مِن طِينٍۢ ﴿7﴾
Khmer Translation - Islamic Community Development Association
គឺជាអ្នកដែលបានធ្វើឱ្យរាល់អ្វីៗដែលទ្រង់បានបង្កើតវាមក ល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្ដើមបង្កើតមនុស្សលោកពីដីឥដ្ឋ។
Khmer Translation - Rowwad Translation Center
ទ្រង់ជាអ្នកដែលបង្កើតអ្វីៗទាំងអស់ឲ្យមានភាពល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្តើមបង្កើតមនុស្ស(ព្យាការីអាហ្ទាំ)អំពីដីឥដ្ឋ។
ثُمَّ جَعَلَ نَسْلَهُۥ مِن سُلَٰلَةٍۢ مِّن مَّآءٍۢ مَّهِينٍۢ ﴿8﴾
Khmer Translation - Islamic Community Development Association
ក្រោយមក ទ្រង់បានបង្កើតពូជពង្សរបស់គេចេញពីទឹកកាម ដែលគ្មានតម្លៃ ។
Khmer Translation - Rowwad Translation Center
បន្ទាប់មក ទ្រង់បានបង្កើតកូនចៅរបស់គេអំពីទឹកកាមដែលគ្មានតម្លៃ។
ثُمَّ سَوَّىٰهُ وَنَفَخَ فِيهِ مِن رُّوحِهِۦ ۖ وَجَعَلَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَٰرَ وَٱلْأَفْـِٔدَةَ ۚ قَلِيلًۭا مَّا تَشْكُرُونَ ﴿9﴾
Khmer Translation - Islamic Community Development Association
បន្ទាប់មក ទ្រង់បានធ្វើឱ្យគេមានរូបរាងពេញលេញ ហើយ ទ្រង់ក៏បានផ្លុំបញ្ចូលព្រលឹងដែលទ្រង់បានបង្កើតនោះទៅក្នុងវា។ ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានចិត្ដ (ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។
Khmer Translation - Rowwad Translation Center
បន្ទាប់មក ទ្រង់បានបង្កើតគេឱ្យមានលក្ខណៈពេញលេញ ហើយទ្រង់បានផ្លុំព្រលឹងទៅក្នុងខ្លួនរបស់គេ។ ហើយទ្រង់បានបង្កើតឱ្យពួកអ្នក(ឱមនុស្សលោក)នូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ(អល់ឡោះ) គឺតិចតួចបំផុត។
وَقَالُوٓا۟ أَءِذَا ضَلَلْنَا فِى ٱلْأَرْضِ أَءِنَّا لَفِى خَلْقٍۢ جَدِيدٍۭ ۚ بَلْ هُم بِلِقَآءِ رَبِّهِمْ كَٰفِرُونَ ﴿10﴾
Khmer Translation - Islamic Community Development Association
ហើយពួកគេបាននិយាយថាៈ នៅពេលដែលពួកយើងបាន រលាយទៅក្នុងដីហើយនោះ តើពួកយើងពិតជាត្រូវគេបង្កើតឡើង សាជាថ្មីម្ដងទៀតឬ? ផ្ទុយទៅវិញ ពួកគេជាពួកដែលបដិសេធនឹង ជំនួបជាមួយម្ចាស់របស់ពួកគេ។
Khmer Translation - Rowwad Translation Center
ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ តើនៅពេលដែលពួកយើង(ស្លាប់)កប់ទៅក្នុងដីហើយនោះ តើពួកយើងនឹងត្រូវបានគេបង្កើត(ឱ្យរស់ឡើងវិញ)សាជាថ្មីឬ? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលគ្មានជំនឿចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកគេឡើយ។
۞ قُلْ يَتَوَفَّىٰكُم مَّلَكُ ٱلْمَوْتِ ٱلَّذِى وُكِّلَ بِكُمْ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ ﴿11﴾
Khmer Translation - Islamic Community Development Association
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម៉ាឡាអ៊ីកាត់យកជីវិត មនុស្សដែលត្រូវគេបញ្ជូនទៅកាន់ពួកអ្នកនឹងយកជីវិតពួកអ្នក។ បន្ទាប់មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នក វិញ។
Khmer Translation - Rowwad Translation Center
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ម៉ាលីគុលម៉ោតដែលទទួលបន្ទុកខាងដកយកជីវិត នឹងមកដកយកជីវិតពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់ព្រះជាម្ចាស់របស់ពួកអ្នកវិញ។
وَلَوْ تَرَىٰٓ إِذِ ٱلْمُجْرِمُونَ نَاكِسُوا۟ رُءُوسِهِمْ عِندَ رَبِّهِمْ رَبَّنَآ أَبْصَرْنَا وَسَمِعْنَا فَٱرْجِعْنَا نَعْمَلْ صَٰلِحًا إِنَّا مُوقِنُونَ ﴿12﴾
Khmer Translation - Islamic Community Development Association
ហើយ(គួរឱ្យរន្ធត់ជាទីបំផុត) ប្រសិនបើអ្នកឃើញនៅ ពេលដែលពួកធ្វើអំពើអាក្រក់ឱនក្បាលរបស់ពួកគេនៅចំពោះមុខ ម្ចាស់របស់ពួកគេ(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ពួក យើងបានឃើញ និងបានឮហើយ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូនពួក យើងឱ្យវិលត្រឡប់ទៅ(លោកិយ)វិញផង ពួកយើងនឹងធ្វើអំពើ ល្អត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជឿជាក់បំផុត។
Khmer Translation - Rowwad Translation Center
ហើយប្រសិនបើអ្នកបានឃើញ នៅពេលដែលពួកឧក្រិដ្ឋជនទាំងឡាយឱនក្បាលរបស់ពួកគេចុះនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ (ហើយពួកគេពោលថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំបានឃើញ និងបានឮហើយ។ ហេតុនេះ សូមព្រះអង្គមេត្តាឱ្យយើងខ្ញុំត្រឡប់(ទៅកាន់ជីវិតលោកិយវិញម្តងទៀត)ដើម្បីឱ្យយើងខ្ញុំអាចសាងទង្វើកុសលវិញ។ ពិតប្រាកដណាស់ (ពេលនេះ)យើងខ្ញុំ គឺជាអ្នកដែលជឿជាក់យ៉ាងពិតប្រាកដ។
وَلَوْ شِئْنَا لَءَاتَيْنَا كُلَّ نَفْسٍ هُدَىٰهَا وَلَٰكِنْ حَقَّ ٱلْقَوْلُ مِنِّى لَأَمْلَأَنَّ جَهَنَّمَ مِنَ ٱلْجِنَّةِ وَٱلنَّاسِ أَجْمَعِينَ ﴿13﴾
Khmer Translation - Islamic Community Development Association
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងប្រទាន ដល់មនុស្សគ្រប់រូបនូវការចង្អុលបង្ហាញដល់គេជាមិនខាន។ ក៏ប៉ុន្ដែ បន្ទូលរបស់យើងបានសមេ្រចរួចហើយថាៈ យើងនឹងដាក់បំពេញ នរកជើហាន់ណាំអំពីជិន និងមនុស្សលោកជាមួយគ្នាទាំងអស់។
Khmer Translation - Rowwad Translation Center
ហើយប្រសិនបើយើងមានចេតនា យើងនឹងផ្តល់ឱ្យបុគ្គលគ្រប់រូបនូវការចង្អុលបង្ហាញជាមិនខាន។ ប៉ុន្តែបន្ទូលរបស់យើងបានសម្រេចអំពីយើងរួចទៅហើយថា៖ យើងពិតជានឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។
فَذُوقُوا۟ بِمَا نَسِيتُمْ لِقَآءَ يَوْمِكُمْ هَٰذَآ إِنَّا نَسِينَٰكُمْ ۖ وَذُوقُوا۟ عَذَابَ ٱلْخُلْدِ بِمَا كُنتُمْ تَعْمَلُونَ ﴿14﴾
Khmer Translation - Islamic Community Development Association
ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណកម្ម) ដោយសារតែ អី្វដែលពួកអ្នកបានភេ្លចនូវជំនួបនៃថ្ងៃរបស់ពួកអ្នកនេះចុះ ពិត ប្រាកដណាស់ យើងក៏បានភេ្លចពួកអ្នកវិញដែរ។ ហើយចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដ៏យូរអង្វែងដោយសារតែអី្វដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដ។
Khmer Translation - Rowwad Translation Center
(មានគេនិយាយទៅកាន់ពួកទាំងនោះថា៖) ចូរពួកអ្នកភ្លក់ចុះ(នូវរសជាតិនៃទណ្ឌកម្ម) ដោយសារតែពួកអ្នកភ្លេចពីជំនួបនៅថ្ងៃរបស់ពួកអ្នក(នៅថ្ងៃបរលោក)នេះ។ ពិតប្រាកដណាស់ (នៅថ្ងៃនេះ)យើងក៏បំភ្លេចពួកអ្នកដូចគ្នា។ ហើយចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដ៏អមតៈដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
إِنَّمَا يُؤْمِنُ بِـَٔايَٰتِنَا ٱلَّذِينَ إِذَا ذُكِّرُوا۟ بِهَا خَرُّوا۟ سُجَّدًۭا وَسَبَّحُوا۟ بِحَمْدِ رَبِّهِمْ وَهُمْ لَا يَسْتَكْبِرُونَ ۩ ﴿15﴾
Khmer Translation - Islamic Community Development Association
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើង នៅពេលដែលមានគេរំលឹកពួកគេអំពីវា គឺពួកគេក្រាប ស៊ូជូត និងលើកតម្កើងសរសើរចំពោះម្ចាស់របស់ពួកគេ ដោយពួកគេ មិនក្រអឺតក្រទមឡើយ ។
Khmer Translation - Rowwad Translation Center
ជាការពិតណាស់ អ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់យើង នៅពេលណាគេរំលឹកពួកគេនឹងវាក្យខណ្ឌទាំងនោះ គឺពួកគេលំឱនកាយស៊ូជោត និងលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេមិនក្រអឺតក្រទមឡើយ។
تَتَجَافَىٰ جُنُوبُهُمْ عَنِ ٱلْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًۭا وَطَمَعًۭا وَمِمَّا رَزَقْنَٰهُمْ يُنفِقُونَ ﴿16﴾
Khmer Translation - Islamic Community Development Association
ខ្លួនពួកគេបានក្រោកចេញពីកន្លែងគេងទៅបួងសួងសុំម្ចាស់ របស់ពួកគេដោយការភ័យខ្លាចនិងក្ដីសង្ឃឹម ព្រមទាំងពួកគេបាន បរិច្ចាគនូវអី្វដែលយើងបានប្រទានលាភសក្ការៈដល់ពួកគេ។
Khmer Translation - Rowwad Translation Center
ខ្នងរបស់ពួកគេបានក្រោកចេញពីកន្លែងគេង។ ពួកគេបួងសួងសុំពីព្រះជាម្ចាស់របស់ពួកគេដោយការបារម្ភខ្លាច(ទណ្ឌកម្ម) និងក្តីប្រាថ្នា(ចង់បានផលបុណ្យ) ហើយពួកគេបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។
فَلَا تَعْلَمُ نَفْسٌۭ مَّآ أُخْفِىَ لَهُم مِّن قُرَّةِ أَعْيُنٍۢ جَزَآءًۢ بِمَا كَانُوا۟ يَعْمَلُونَ ﴿17﴾
Khmer Translation - Islamic Community Development Association
គ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេ ពីភាពសប្បាយរីករាយ ជាការតបស្នងទៅនឹងអ្វីដែលពួកគេប្រព្រឹត្ដ ឡើយ។
Khmer Translation - Rowwad Translation Center
ជាការពិតណាស់ គ្មានបុគ្គលណាម្នាក់ដឹងនោះទេនូវអ្វីដែលគេបានរក្សាទុកសម្រាប់ពួកគេ(អ្នកមានជំនឿ)អំពីអ្វីដែលធ្វើឱ្យពួកគេគាប់ចិត្តនោះ ជាការតបស្នងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត(ក្នុងលោកិយ)។
أَفَمَن كَانَ مُؤْمِنًۭا كَمَن كَانَ فَاسِقًۭا ۚ لَّا يَسْتَوُۥنَ ﴿18﴾
Khmer Translation - Islamic Community Development Association
ដូចេ្នះ តើអ្នកដែលមានជំនឿដូចអ្នកដែលល្មើសនឹងបទ បញ្ជារបស់អល់ឡោះដែរឬ? ពួកគេមិនដូចគ្នាឡើយ។
Khmer Translation - Rowwad Translation Center
ដូច្នេះ តើអ្នកដែលមានជំនឿ ដូចគ្នានឹងអ្នកដែលប្រព្រឹត្តល្មើសឬ? ពួកគេគឺមិនដូចគ្នាឡើយ។
أَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ فَلَهُمْ جَنَّٰتُ ٱلْمَأْوَىٰ نُزُلًۢا بِمَا كَانُوا۟ يَعْمَلُونَ ﴿19﴾
Khmer Translation - Islamic Community Development Association
រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវ នោះ ពួកគេនឹងទទួលបានឋានសួគ៌ជាកន្លែងស្នាក់នៅ ដែលជាការ តបស្នងនូវអ្វីដែលពួកគេធ្លាប់បានសាង។
Khmer Translation - Rowwad Translation Center
រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពិតណាស់ សម្រាប់ពួកគេគឺឋានសួគ៌ជាកន្លែងស្នាក់នៅ ជាកិត្តិយស(ពីអល់ឡោះចំពោះពួកគេ) និងជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
وَأَمَّا ٱلَّذِينَ فَسَقُوا۟ فَمَأْوَىٰهُمُ ٱلنَّارُ ۖ كُلَّمَآ أَرَادُوٓا۟ أَن يَخْرُجُوا۟ مِنْهَآ أُعِيدُوا۟ فِيهَا وَقِيلَ لَهُمْ ذُوقُوا۟ عَذَابَ ٱلنَّارِ ٱلَّذِى كُنتُم بِهِۦ تُكَذِّبُونَ ﴿20﴾
Khmer Translation - Islamic Community Development Association
ចំណែកឯពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះវិញ កន្លែងស្នាក់នៅរបស់ពួកគេគឺឋាននរក។ រាល់ពេលដែលពួកគេចង់ ចេញពីវា ពួកគេត្រូវបានគេបញ្ជូនទៅក្នុងវាវិញ ហើយមានគេ ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មនៃ ភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ ។
Khmer Translation - Rowwad Translation Center
ចំណែកឯពួកដែលប្រព្រឹត្តល្មើសវិញនោះ កន្លែងស្នាក់នៅរបស់ពួកគេ គឺឋាននរក។ រាល់ពេលដែលពួកគេចង់ចេញអំពីវា ពួកគេត្រូវបានគេបញ្ជូនឱ្យត្រឡប់ទៅនៅក្នុងវាវិញ។ ហើយមានគេពោលទៅកាន់ពួកគេថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវា។
وَلَنُذِيقَنَّهُم مِّنَ ٱلْعَذَابِ ٱلْأَدْنَىٰ دُونَ ٱلْعَذَابِ ٱلْأَكْبَرِ لَعَلَّهُمْ يَرْجِعُونَ ﴿21﴾
Khmer Translation - Islamic Community Development Association
ហើយយើងពិតជានឹងឱ្យពួកគេភ្លក្សរសជាតិទារុណកម្មធុន ស្រាល(ក្នុងលោកិយ)មុនទារុណកម្មធ្ងន់ធ្ងរ(នៅថ្ងៃបរលោក)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់(សុំអភ័យទោសពីទ្រង់)វិញ។
Khmer Translation - Rowwad Translation Center
ហើយយើងប្រាកដជានឹងឱ្យពួកទាំងនោះភ្លក់នូវទណ្ឌកម្មកម្រិតស្រាល(ក្នុងលោកិយ)មុននឹងទណ្ឌកម្មធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។
وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ ثُمَّ أَعْرَضَ عَنْهَآ ۚ إِنَّا مِنَ ٱلْمُجْرِمِينَ مُنتَقِمُونَ ﴿22﴾
Khmer Translation - Islamic Community Development Association
ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវគេ រំលឹកពីអាយ៉ាត់ៗនៃម្ចាស់របស់គេ បន្ទាប់មកគេបានបែរចេញពីវា ទៀតនោះ? ហើយពិតប្រាកដណាស់ យើងជាអ្នកផ្ដន្ទាទោសចំពោះ ពួកដែលប្រព្រឹត្ដអំពើអាក្រក់។
Khmer Translation - Rowwad Translation Center
ហើយគ្មាននរណាដែលបំពានជាងពួកដែលត្រូវបានគេទូន្មានដោយវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់របស់គេ ក្រោយមក គេបែរជាងាកចេញពីវាទៅវិញនោះឡើយ។ ពិតប្រាកដណាស់ យើងគឺជាអ្នកផ្តន្ទាទោសដល់ពួកឧក្រិដ្ឋជនទាំងឡាយ។
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَٰبَ فَلَا تَكُن فِى مِرْيَةٍۢ مِّن لِّقَآئِهِۦ ۖ وَجَعَلْنَٰهُ هُدًۭى لِّبَنِىٓ إِسْرَٰٓءِيلَ ﴿23﴾
Khmer Translation - Islamic Community Development Association
ហើយជាការពិតណាស់យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យ មូសា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំមានការសង្ស័យពីជំនួបនឹងគេ (ជំនួបរវាងមូហាំម៉ាត់ និងមូសាពេលឡើងទៅលើមេឃ)ឱ្យសោះ។ ហើយយើងបានបង្កើតវា(គម្ពីរតាវរ៉ត)ទុកជាការចង្អុលបង្ហាញ ដល់អំបូរអ៊ីស្រាអែល។
Khmer Translation - Rowwad Translation Center
ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះការជួបនឹងព្យាការីមូសា(នៅយប់អ៊ីសរ៉កនិងមៀករ៉ច)ឱ្យសោះ។ ហើយយើងបានចាត់ទុកវា(គម្ពីរតាវរ៉ត) ជាការចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែល។
وَجَعَلْنَا مِنْهُمْ أَئِمَّةًۭ يَهْدُونَ بِأَمْرِنَا لَمَّا صَبَرُوا۟ ۖ وَكَانُوا۟ بِـَٔايَٰتِنَا يُوقِنُونَ ﴿24﴾
Khmer Translation - Islamic Community Development Association
ហើយយើងបានធ្វើឱ្យពួកគេមួយចំនួនក្លាយទៅជាអ្នកដឹកនាំ ដើម្បីចង្អុលបង្ហាញផ្លូវ(ដល់មនុស្សលោក)តាមបទបញ្ជារបស់ យើងនៅពេលដែលពួកគេបានអត់ធ្មត់។ ហើយពួកគេជឿយ៉ាង ច្បាស់លើអាយ៉ាត់ៗរបស់យើង។
Khmer Translation - Rowwad Translation Center
ហើយយើងបានឱ្យពួកគេមួយចំនួន(អម្បូរអ៊ីស្រាអែល)ក្លាយទៅជាមេដឹកនាំដែលចង្អុលបង្ហាញ(ទៅកាន់ការពិត)ទៅតាមបទបញ្ជារបស់យើងនៅពេលដែលពួកគេបានអត់ធ្មត់។ ហើយពួកគេបានជឿជាក់យ៉ាងពិតប្រាកដចំពោះវាក្យខណ្ឌទាំងឡាយរបស់យើង។
إِنَّ رَبَّكَ هُوَ يَفْصِلُ بَيْنَهُمْ يَوْمَ ٱلْقِيَٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ ﴿25﴾
Khmer Translation - Islamic Community Development Association
ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាង ពួកគេ(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)នៅថ្ងៃបរលោកនូវអី្វ ដែលពួកគេធ្លាប់ខ្វែងគំនិតគ្នាអំពីវា(កិច្ចការសាសនា) ។
Khmer Translation - Rowwad Translation Center
ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។
أَوَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا مِن قَبْلِهِم مِّنَ ٱلْقُرُونِ يَمْشُونَ فِى مَسَٰكِنِهِمْ ۚ إِنَّ فِى ذَٰلِكَ لَءَايَٰتٍ ۖ أَفَلَا يَسْمَعُونَ ﴿26﴾
Khmer Translation - Islamic Community Development Association
តើវាមិនទាន់ច្បាស់សម្រាប់ពួកគេទេឬ ដែលយើងបាន បំផ្លាញមនុស្សជាច្រើនជំនាន់មុនពួកគេ ដែលពួកគេធ្វើដំណើរឆ្លង កាត់លំនៅដ្ឋានរបស់ពួកគេនោះ? ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងជាច្រើន។ ដូចេ្នះ តើពួកគេមិនស្ដាប់ឮទេឬ?
Khmer Translation - Rowwad Translation Center
តើវាមិនទាន់បានបញ្ជាក់ច្បាស់ដល់ពួកទាំងនោះទៀតឬ ថាតើមានប្រជាជាតិជំនាន់មុនពួកគេប៉ុន្មានហើយដែលយើងបានបំផ្លាញ ដែលពួកទាំងនោះក៏បានដើរកាត់លំនៅដ្ឋានរបស់ពួកគេផងដែរនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង។ តើពួកគេមិនស្តាប់ឮទេឬ?
أَوَلَمْ يَرَوْا۟ أَنَّا نَسُوقُ ٱلْمَآءَ إِلَى ٱلْأَرْضِ ٱلْجُرُزِ فَنُخْرِجُ بِهِۦ زَرْعًۭا تَأْكُلُ مِنْهُ أَنْعَٰمُهُمْ وَأَنفُسُهُمْ ۖ أَفَلَا يُبْصِرُونَ ﴿27﴾
Khmer Translation - Islamic Community Development Association
តើពួកគេមិនឃើញទេឬ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ ដីដែលហួតហែង ហើយដោយសារទឹកភ្លៀងនោះយើងបណ្ដុះរុក្ខជាតិ ដែលសត្វពាហនៈរបស់ពួកគេ និងខ្លួនពួកគេផ្ទាល់ទទួលទានអំពីវា នោះ? ដូចេ្នះ តើពួកគេមិនឃើញទេឬ?
Khmer Translation - Rowwad Translation Center
តើពួកទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ដីដែលស្ងួតហួតហែង។ ពេលនោះ តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវដំណាំសម្រាប់សត្វពាហនៈរបស់ពួកគេ និងខ្លួនពួកគេផ្ទាល់ទទួលទាន។ តើពួកគេមិនបានឃើញទេឬ?
وَيَقُولُونَ مَتَىٰ هَٰذَا ٱلْفَتْحُ إِن كُنتُمْ صَٰدِقِينَ ﴿28﴾
Khmer Translation - Islamic Community Development Association
ហើយពួកគេនិយាយថាៈ តើការកាត់សេចក្ដីនេះ(ថ្ងៃបរលោក)នឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយ ពិតនោះ?
Khmer Translation - Rowwad Translation Center
ហើយពួកគេថែមទាំងនិយាយថា៖ តើពេលណាទើបការកាត់សេចក្តីនេះមកដល់ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?
قُلْ يَوْمَ ٱلْفَتْحِ لَا يَنفَعُ ٱلَّذِينَ كَفَرُوٓا۟ إِيمَٰنُهُمْ وَلَا هُمْ يُنظَرُونَ ﴿29﴾
Khmer Translation - Islamic Community Development Association
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ នៅថ្ងៃកាត់សេចក្ដីពួកដែល ប្រឆាំងនោះ ជំនឿរបស់ពួកគេគ្មានផលប្រយោជន៍អ្វីឡើយ ហើយ ពួកគេក៏មិនត្រូវគេពន្យារពេល(ឱ្យសារភាពកំហុស)ដែរ។
Khmer Translation - Rowwad Translation Center
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ថ្ងៃកាត់សេចក្តីនោះ ការមានជំនឿរបស់ពួកប្រឆាំង(នៅលើលោកិយ) គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យនោះដែរ។
فَأَعْرِضْ عَنْهُمْ وَٱنتَظِرْ إِنَّهُم مُّنتَظِرُونَ ﴿30﴾
Khmer Translation - Islamic Community Development Association
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសចេញពីពួកគេ ហើយ រង់ចាំ(លទ្ធផលចុងក្រោយ)ចុះ។ ពិតប្រាកដណាស់ ពួកគេក៏កំពុងរង់ចាំដែរ។
Khmer Translation - Rowwad Translation Center
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ ហើយរង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកគេក៏ជាអ្នកដែលរង់ចាំមើលដែរ។