Skip to content
Text size 100%
Translation comparison

Compare Qaf Quran translations

Compare up to three verified translation editions verse by verse, including editions in two different languages.

Khmer editions (choose up to 3)

Changing languages or editions keeps the current surah and verse.

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قٓ ۚ وَٱلْقُرْءَانِ ٱلْمَجِيدِ ﴿1﴾

Khmer Translation - Islamic Community Development Association

កហ្វ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលមហាថ្កុំថ្កើង។

Khmer Translation - Rowwad Translation Center

កហ្វ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ថ្កុំថ្កើន។

بَلْ عَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌۭ مِّنْهُمْ فَقَالَ ٱلْكَٰفِرُونَ هَٰذَا شَىْءٌ عَجِيبٌ ﴿2﴾

Khmer Translation - Islamic Community Development Association

(ពួកគេមិនទទួលវាឡើយ) ផ្ទុយទៅវិញ ពួកគេមានការ ភ្ញាក់ផ្អើល ព្រោះតែអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេ បានមកដល់ពួកគេ។ ហើយពួកដែលប្រឆាំងបាននិយាយថាៈ នេះជា ប្រការមួយដ៏ចម្លែក។

Khmer Translation - Rowwad Translation Center

ផ្ទុយទៅវិញ ពួកគេភ្ញាក់ផ្អើលដែលអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេបានមកដល់ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថា៖ នេះគឺជារឿងមួយដ៏ចម្លែក។

أَءِذَا مِتْنَا وَكُنَّا تُرَابًۭا ۖ ذَٰلِكَ رَجْعٌۢ بَعِيدٌۭ ﴿3﴾

Khmer Translation - Islamic Community Development Association

តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបានក្លាយ ទៅជាដីនោះ (ពួកយើងអាចរស់ឡើងវិញបានឬ)? ការវិលត្រឡប់ នោះមិនអាចកើតឡើងបានឡើយ។

Khmer Translation - Rowwad Translation Center

តើនៅពេលដែលពួកយើងបានស្លាប់ និងបានក្លាយជាដីអស់នោះ (តើពួកយើងត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតឬ)? នោះគឺជាការវិលត្រឡប់មួយដ៏សែនឆ្ងាយ(មិនអាចទៅរួចឡើយ)។

قَدْ عَلِمْنَا مَا تَنقُصُ ٱلْأَرْضُ مِنْهُمْ ۖ وَعِندَنَا كِتَٰبٌ حَفِيظٌۢ ﴿4﴾

Khmer Translation - Islamic Community Development Association

តាមពិតយើងបានដឹងនូវអ្វី(រាងកាយ)ក្នុងចំណោមពួកគេ ដែលដីរំលាយ។ ហើយយើងមានសៀវភៅកំណត់ត្រា។

Khmer Translation - Rowwad Translation Center

ពិតប្រាកដណាស់ យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលដីបានស៊ីអំពី(រាងកាយ)ពួកគេ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាដែលត្រូវបានរក្សាទុក។

بَلْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ فَهُمْ فِىٓ أَمْرٍۢ مَّرِيجٍ ﴿5﴾

Khmer Translation - Islamic Community Development Association

ផ្ទុយទៅវិញពួកគេបានបដិសេធនឹងការពិត(គម្ពីរគួរអាន) នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាព ច្របូកច្របល់(មិនដឹងមួយណាខុសឬត្រូវឡើយ)។

Khmer Translation - Rowwad Translation Center

ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានបដិសេធនឹងសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។

أَفَلَمْ يَنظُرُوٓا۟ إِلَى ٱلسَّمَآءِ فَوْقَهُمْ كَيْفَ بَنَيْنَٰهَا وَزَيَّنَّٰهَا وَمَا لَهَا مِن فُرُوجٍۢ ﴿6﴾

Khmer Translation - Islamic Community Development Association

ដូចេ្នះ តើពួកគេមិនសម្លឹងមើលមេឃដែលនៅពីលើពួកគេ ទេឬ តើយើងបានបង្កើតវា និងបានតុបតែងវាដោយវាគ្មានការ បែកបេ្រះនោះយ៉ាងណា?

Khmer Translation - Rowwad Translation Center

តើពួកទាំងនោះមិនបានមើលទៅកាន់មេឃដែលនៅពីលើពួកគេទេឬ ថាតើយើងបានសាងសង់វា និងបានតុបតែងលម្អវា ព្រមទាំងគ្មានការប្រេះស្រាំអ្វីសោះយ៉ាងដូចម្តេច?

وَٱلْأَرْضَ مَدَدْنَٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۭ بَهِيجٍۢ ﴿7﴾

Khmer Translation - Islamic Community Development Association

ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះនៅលើវានូវរុក្ខជាតិគ្រប់បែបយ៉ាង ដ៏ស្រស់បំព្រង

Khmer Translation - Rowwad Translation Center

ចំណែកឯផែនដី យើងបានលាតសន្ធឹងវា និងបានបង្កើតភ្នំជាច្រើននៅលើវា(ជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាយ៉ាងស្រស់បំព្រង

تَبْصِرَةًۭ وَذِكْرَىٰ لِكُلِّ عَبْدٍۢ مُّنِيبٍۢ ﴿8﴾

Khmer Translation - Islamic Community Development Association

ដើម្បីឱ្យឃើញច្បាស់លាស់ និងជាការរំលឹកសម្រាប់រាល់ខ្ញុំ របស់អល់ឡោះដែលសារភាពកំហុស។

Khmer Translation - Rowwad Translation Center

ដើម្បីឲ្យ(ពួកអ្នក)ឃើញច្បាស់ និងជាការរំឭកចំពោះរាល់ខ្ញុំបម្រើរបស់អល់ឡោះដែលវិលត្រឡប់ទៅរកទ្រង់។

وَنَزَّلْنَا مِنَ ٱلسَّمَآءِ مَآءًۭ مُّبَٰرَكًۭا فَأَنۢبَتْنَا بِهِۦ جَنَّٰتٍۢ وَحَبَّ ٱلْحَصِيدِ ﴿9﴾

Khmer Translation - Islamic Community Development Association

ហើយយើងបានបញ្ចុះទឹកភ្លៀងដែលមានពរជ័យពីលើមេឃ រួចយើងបានបណ្ដុះចេញពីវានូវចំការដំណាំជាច្រើន និងប្រភេទ ធញ្ញជាតិដែលអាចច្រូតកាត់(ប្រមូលផល)បាន។

Khmer Translation - Rowwad Translation Center

ហើយយើងបានបញ្ចុះពីលើមេឃនូវទឹក(ភ្លៀង)ដែលប្រកបដោយពរជ័យ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញនូវចម្ការដំណាំជាច្រើន និងគ្រាប់ធញ្ញជាតិដែលអាចច្រូតកាត់បាន

وَٱلنَّخْلَ بَاسِقَٰتٍۢ لَّهَا طَلْعٌۭ نَّضِيدٌۭ ﴿10﴾

Khmer Translation - Islamic Community Development Association

និងដើមល្មើខ្ពស់ស្កឹមស្កៃ ដែលមានចង្កោមផ្លែចាក់ស្រែះ លើគ្នាជាជួរ។

Khmer Translation - Rowwad Translation Center

ព្រមទាំងដើមល្មើដែលមានដើមដ៏ខ្ពស់មានចង្កោមផ្លែស្រាក់លើគ្នា

رِّزْقًۭا لِّلْعِبَادِ ۖ وَأَحْيَيْنَا بِهِۦ بَلْدَةًۭ مَّيْتًۭا ۚ كَذَٰلِكَ ٱلْخُرُوجُ ﴿11﴾

Khmer Translation - Islamic Community Development Association

ជាលាភសក្ការៈសម្រាប់ខ្ញុំរបស់អល់ឡោះ។ ហើយយើង បានធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត(មានជីជាតិ)ឡើង វិញដោយសារវា(ទឹកភ្លៀង)។ ដូច្នោះដែរ យើងបានធ្វើឱ្យពួកអ្នក រស់ឡើងវិញ(នៅថ្ងៃបរលោក)។

Khmer Translation - Rowwad Translation Center

ដើម្បីជាលាភសក្ការៈសម្រាប់ខ្ញុំបម្រើ(របស់អល់ឡោះ)។ ហើយតាមរយៈទឹកភ្លៀងនោះផងដែរ យើងបានធ្វើឱ្យដីដែលស្ងួតហួតហែងមានជីវិតឡើងវិញ។ ក៏ដូចគ្នាដែរ ការបញ្ចេញ(ពួកអ្នកពីផ្នូរ)មកវិញ។

كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَأَصْحَٰبُ ٱلرَّسِّ وَثَمُودُ ﴿12﴾

Khmer Translation - Islamic Community Development Association

ក្រុមរបស់នួហ និងពួករ៉ស ហើយនិងសាមូដបានបដិសេធ មុនពួកគេ។

Khmer Translation - Rowwad Translation Center

(អ្នកជំនាន់មុនពួកមុស្ហរីគីន)បានបដិសេធមុនពួកគេទៅទៀត (ដូចជា)ក្រុមរបស់ព្យាការីនួហ ពួករ៉ស និងពួកសាមូទ

وَعَادٌۭ وَفِرْعَوْنُ وَإِخْوَٰنُ لُوطٍۢ ﴿13﴾

Khmer Translation - Islamic Community Development Association

ហើយអាដ និងហ្វៀរអោន និងបងប្អូនរបស់លូត។

Khmer Translation - Rowwad Translation Center

ហើយនិងក្រុមអាទ ហ្វៀរអោន ក្រុមរបស់ព្យាការីលូត

وَأَصْحَٰبُ ٱلْأَيْكَةِ وَقَوْمُ تُبَّعٍۢ ۚ كُلٌّۭ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ ﴿14﴾

Khmer Translation - Islamic Community Development Association

និងអ្នកដែលរស់នៅអៃកាស់(ក្រុមរបស់ស្ហ៊ូអែប) ព្រម ទាំងក្រុមទុបបាក់ ពួកទាំងនោះសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នក នាំសារ។ ដូចេ្នះ ការសន្យាធ្វើទារុណកម្ម្មរបស់យើងក៏បានធ្លាក់ទៅ លើពួកគេ។

Khmer Translation - Rowwad Translation Center

ក្រុមអៃកះ ព្រមទាំងពួកទុបហ្ពាក់។ រាល់ក្រុមទាំងអស់នោះសុទ្ធតែបានបដិសេធនឹងអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។ ដូច្នេះ ការសន្យា(ចំពោះពួកគេ)ក៏បានកើតឡើងពិតប្រាកដ។

أَفَعَيِينَا بِٱلْخَلْقِ ٱلْأَوَّلِ ۚ بَلْ هُمْ فِى لَبْسٍۢ مِّنْ خَلْقٍۢ جَدِيدٍۢ ﴿15﴾

Khmer Translation - Islamic Community Development Association

ដូចេ្នះ តើយើងគ្មានសមត្ថភាពចំពោះការបង្កើតជាលើក ដំបូងឬ? ផ្ទុយទៅវិញ ពួកគេទេដែលស្ថិតក្នុងភាពសង្ស័យអំពីការ បង្កើតសាជាថ្មីនោះ។

Khmer Translation - Rowwad Translation Center

តើយើងអសមត្ថភាពក្នុងការបង្កើតភាវៈទាំងឡាយពីដំបូងឬ? ផ្ទុយទៅវិញ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យចំពោះការបង្កើតសារជាថ្មី។

وَلَقَدْ خَلَقْنَا ٱلْإِنسَٰنَ وَنَعْلَمُ مَا تُوَسْوِسُ بِهِۦ نَفْسُهُۥ ۖ وَنَحْنُ أَقْرَبُ إِلَيْهِ مِنْ حَبْلِ ٱلْوَرِيدِ ﴿16﴾

Khmer Translation - Islamic Community Development Association

ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ដោយយើងដឹងច្បាស់នូវអ្វីៗដែលខ្លួនរបស់គេសញ្ចឹងគិតពីវា។ ហើយយើងនៅជិត(ដឹង)ខ្លួនគេជាងសសៃកដែលតភ្ជាប់ទៅ បេះដូងទៅទៀត។

Khmer Translation - Rowwad Translation Center

ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ហើយយើងដឹងច្បាស់នូវអ្វីដែលចិត្តគំនិតរបស់គេសញ្ជឹងគិតអំពីវា។ ហើយយើងនៅជិតខ្លួនគេជាងសរសៃកដែលតភ្ជាប់ទៅនឹងបេះដូងទៅទៀត។

إِذْ يَتَلَقَّى ٱلْمُتَلَقِّيَانِ عَنِ ٱلْيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٌۭ ﴿17﴾

Khmer Translation - Islamic Community Development Association

(ចូរចងចាំ)នៅពេលដែលម៉ាឡាអ៊ីកាត់ពីររូបកំពុងកត់ ត្រា(អំពើល្អ និងអំពើអាក្រក់) ដោយអង្គុយនៅខាងស្ដាំ និងនៅ ខាងឆេ្វង។

Khmer Translation - Rowwad Translation Center

ខណៈដែលម៉ាឡាអ៊ីកាត់ពីររូបអង្គុយនៅខាងស្តាំ និងខាងឆ្វេងចាំកត់ត្រា(ទង្វើរបស់គេ)។

مَّا يَلْفِظُ مِن قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌۭ ﴿18﴾

Khmer Translation - Islamic Community Development Association

រាល់ពាក្យសំដីដែលគេនិយាយចេញមក គឺមានអ្នកឃ្លាំ មើល និងកត់ត្រា(ម៉ាឡាអ៊ីកាត់)។

Khmer Translation - Rowwad Translation Center

រាល់ពាក្យសម្តីដែលគេនិយាយចេញមក គឺសុទ្ធតែមានអ្នកឃ្លាំមើល និងកត់ត្រាដែលនៅជាមួយគេជានិច្ច។

وَجَآءَتْ سَكْرَةُ ٱلْمَوْتِ بِٱلْحَقِّ ۖ ذَٰلِكَ مَا كُنتَ مِنْهُ تَحِيدُ ﴿19﴾

Khmer Translation - Islamic Community Development Association

ហើយភាពឈឺចាប់នៃសេចក្ដីស្លាប់បានមកដល់យ៉ាងពិត ប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់រត់គេចពីវា។

Khmer Translation - Rowwad Translation Center

ហើយភាពឈឺចាប់នៃសេចក្តីស្លាប់បានមកដល់យ៉ាងពិតប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់បានរត់គេចអំពីវា។

وَنُفِخَ فِى ٱلصُّورِ ۚ ذَٰلِكَ يَوْمُ ٱلْوَعِيدِ ﴿20﴾

Khmer Translation - Islamic Community Development Association

ហើយត្រែត្រូវបានគេផ្លុំ។ នោះហើយគឺជាថ្ងៃនៃការសន្យា ធ្វើទារុណកម្ម(ចំពោះពួកប្រឆាំង)។

Khmer Translation - Rowwad Translation Center

ហើយគេបានផ្លុំត្រែ(ជាលើកទីពីរ)។ នោះហើយជាថ្ងៃនៃការសន្យា(ដាក់ទណ្ឌកម្មពួកគ្មានជំនឿ)។

وَجَآءَتْ كُلُّ نَفْسٍۢ مَّعَهَا سَآئِقٌۭ وَشَهِيدٌۭ ﴿21﴾

Khmer Translation - Islamic Community Development Association

ហើយគ្រប់ៗរូបមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី(ម៉ាឡា-អ៊ីកាត់)បានមកជាមួយគេ(មកជួបអល់ឡោះនៅថ្ងៃបរលោក)។

Khmer Translation - Rowwad Translation Center

ហើយបុគ្គលគ្រប់ៗរូបបានមកដល់ដោយនៅជាមួយគេ គឺមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី។

لَّقَدْ كُنتَ فِى غَفْلَةٍۢ مِّنْ هَٰذَا فَكَشَفْنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلْيَوْمَ حَدِيدٌۭ ﴿22﴾

Khmer Translation - Islamic Community Development Association

ជាការពិតណាស់ អ្នកធ្លាប់ព្រងើយកន្ដើយពីរឿងនេះ។ ដូចេ្នះ យើងបានលាតត្រដាងការបិទបាំងរបស់អ្នកឱ្យអ្នកឃើញ ហើយការមើលឃើញរបស់អ្នកនៅថ្ងៃនេះច្បាស់បំផុត។

Khmer Translation - Rowwad Translation Center

ពិតប្រាកដណាស់ អ្នកធ្លាប់ព្រងើយកន្តើយចំពោះរឿងនេះ។ ដូច្នេះ យើងបានបើកចេញនូវគម្រប(ដែលគ្របចិត្ត)របស់អ្នកចេញពីអ្នក។ ហេតុដូច្នេះ ការឃើញរបស់អ្នកនៅថ្ងៃនេះ គឺច្បាស់បំផុត។

وَقَالَ قَرِينُهُۥ هَٰذَا مَا لَدَىَّ عَتِيدٌ ﴿23﴾

Khmer Translation - Islamic Community Development Association

ហើយម៉ាឡាអ៊ីកាត់ដែលនៅជាមួយគេបានពោលថាៈ នេះជាអ្វី(សៀវភៅកំណត់ត្រា)ដែលគេត្រៀមរួចជាសេ្រចនៅ ជាមួយខ្ញុំ។

Khmer Translation - Rowwad Translation Center

ហើយម៉ាឡាអ៊ីកាត់ដែលកត់ត្រាទង្វើរបស់គេបាននិយាយថា៖ អ្វីដែលមាននៅជាមួយខ្ញុំនេះ គឺជាកំណត់ត្រាទង្វើដែលបានត្រៀមទុកជាស្រេច។

أَلْقِيَا فِى جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٍۢ ﴿24﴾

Khmer Translation - Islamic Community Development Association

(អល់ឡោះបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងពីរ រូបនោះថា) ចូរអ្នកទាំងពីរបោះពួកដែលប្រឆាំងចចេសរឹងរូសទៅ ក្នុងនរកជើហាន់ណាំ

Khmer Translation - Rowwad Translation Center

(អល់ឡោះបានមានបន្ទូលថា៖) ចូរអ្នកទាំងពីរបោះទៅក្នុងនរកជើហាន់ណាំនូវរាល់ពួកដែលប្រឆាំង ចចេសរឹងរូសចុះ។

مَّنَّاعٍۢ لِّلْخَيْرِ مُعْتَدٍۢ مُّرِيبٍ ﴿25﴾

Khmer Translation - Islamic Community Development Association

ដែលពួកគេជាអ្នកកំណាញ់(ចំពោះការបរិច្ចាគ)ក្នុងមាគ៌ាល្អ ជាអ្នកបំពាន ជាអ្នកសង្ស័យ(លើការសន្យានៃការតបស្នងរបស់ អល់ឡោះ)ចុះ។

Khmer Translation - Rowwad Translation Center

ជាពួកដែលច្រើនតែរារាំងនូវប្រការល្អ ជាអ្នកដែលបំពាន និងជាអ្នកដែលមានការមន្ទិលសង្ស័យ។

ٱلَّذِى جَعَلَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَأَلْقِيَاهُ فِى ٱلْعَذَابِ ٱلشَّدِيدِ ﴿26﴾

Khmer Translation - Islamic Community Development Association

គឺអ្នកដែលបានយកម្ចាស់ផេ្សងមកគោរពសក្ការៈរួមជា មួយអល់ឡោះ។ ដូចេ្នះ ចូរអ្នកទាំងពីរបោះគេចូលទៅក្នុងទារុណ-កម្មដ៏ធ្ងន់ធ្ងរចុះ។

Khmer Translation - Rowwad Translation Center

គឺអ្នកដែលបានយកព្រះផ្សេងមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរអ្នកទាំងពីរបោះគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។

۞ قَالَ قَرِينُهُۥ رَبَّنَا مَآ أَطْغَيْتُهُۥ وَلَٰكِن كَانَ فِى ضَلَٰلٍۭ بَعِيدٍۢ ﴿27﴾

Khmer Translation - Islamic Community Development Association

គូកនរបស់គេ(ស្ហៃតន)បាននិយាយថាៈ ឱម្ចាស់របស់ពួក យើង. ខ្ញុំមិនបានធ្វើឱ្យគេវងេ្វងឡើយ ក៏ប៉ុន្ដែគេខ្លួនឯងទេដែលបាន ស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះ។

Khmer Translation - Rowwad Translation Center

(ស្ហៃតនដែលជា)គូកនរបស់គេបាននិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ខ្ញុំមិនបានធ្វើឱ្យរូបគេវង្វេងនោះទេ ក៏ប៉ុន្តែរូបគេខ្លួនឯងទេដែលធ្លាប់ស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយនោះ។

قَالَ لَا تَخْتَصِمُوا۟ لَدَىَّ وَقَدْ قَدَّمْتُ إِلَيْكُم بِٱلْوَعِيدِ ﴿28﴾

Khmer Translation - Islamic Community Development Association

ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកកុំឈ្លោះប្រកែកគ្នានៅ ចំពោះមុខយើងឱ្យសោះ ព្រោះជាការពិតណាស់ យើងបានផ្ដល់ការ ព្រមានចំពោះពួកអ្នករួចមកហើយ។

Khmer Translation - Rowwad Translation Center

ទ្រង់បានមានបន្ទូលថា៖ ចូរពួកឯងកុំមកឈ្លោះប្រកែកគ្នានៅចំពោះមុខយើងឱ្យសោះ។ ជាការពិតណាស់ យើងបានផ្តល់ការព្រមានដល់ពួកឯងរួចទៅហើយ(ក្នុងលោកិយ)។

مَا يُبَدَّلُ ٱلْقَوْلُ لَدَىَّ وَمَآ أَنَا۠ بِظَلَّٰمٍۢ لِّلْعَبِيدِ ﴿29﴾

Khmer Translation - Islamic Community Development Association

បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើង ក៏មិនមែនជាអ្នកបំពានលើខ្ញុំទាំងអស់របស់យើងដែរ។

Khmer Translation - Rowwad Translation Center

បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបំពានទៅលើខ្ញុំបម្រើទាំងឡាយ(របស់យើង)នោះដែរ។

يَوْمَ نَقُولُ لِجَهَنَّمَ هَلِ ٱمْتَلَأْتِ وَتَقُولُ هَلْ مِن مَّزِيدٍۢ ﴿30﴾

Khmer Translation - Islamic Community Development Association

(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើ-ហាន់ណាំថាៈ តើឯងពេញហើយឬនៅ? ពេលនោះនរកតបវិញថាៈ តើមានបន្ថែមទៀតដែរឬទេ?

Khmer Translation - Rowwad Translation Center

(ចូរអ្នករំលឹកដល់ក្រុមរបស់អ្នក) នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើហាន់ណាំថា៖ តើឯងពេញហើយឬនៅ? វាឆ្លើយថា៖ តើមានបន្ថែមទៀតទេ?

وَأُزْلِفَتِ ٱلْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ ﴿31﴾

Khmer Translation - Islamic Community Development Association

ហើយឋានសួគ៌ត្រូវបានគេដាក់នៅជិតបណ្ដាអ្នកដែល កោតខ្លាចអល់ឡោះ ដោយនៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។

Khmer Translation - Rowwad Translation Center

ហើយឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិតបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ដោយវានៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។

هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍۢ ﴿32﴾

Khmer Translation - Islamic Community Development Association

(មានគេនិយាយទៅកាន់អ្នកឋានសួគ៌ថា)នេះគឺជាអ្វីដែល គេសន្យាជាមួយពួកអ្នក សម្រាប់រាល់អ្នកដែលសារភាពកំហុស និង អ្នកដែលថែរក្សាកាតព្វកិច្ចរបស់អល់ឡោះ។

Khmer Translation - Rowwad Translation Center

(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលគេបានសន្យានឹងពួកអ្នក សម្រាប់រាល់អ្នកដែលវិលត្រឡប់(សារភាពកំហុស) និងអ្នកដែលថែរក្សា(នូវអ្វីដែលគេបានដាក់ជាកាតព្វកិច្ច)។

مَّنْ خَشِىَ ٱلرَّحْمَٰنَ بِٱلْغَيْبِ وَجَآءَ بِقَلْبٍۢ مُّنِيبٍ ﴿33﴾

Khmer Translation - Islamic Community Development Association

គឺអ្នកដែលកោតខ្លាចម្ចាស់ដ៏មហាសប្បុរស ដោយអាថ៌-កំបាំង និងនាំមកនូវដួងចិត្ដដែលសារភាពកំហុស។

Khmer Translation - Rowwad Translation Center

គឺអ្នកដែលខ្លាចព្រះជាម្ចាស់ដ៏មហាសប្បុរសដោយអាថ៌កំបាំង ហើយគេបានមកដល់(ថ្ងៃបរលោក)ដោយដួងចិត្តដែលសារភាពកំហុស។

ٱدْخُلُوهَا بِسَلَٰمٍۢ ۖ ذَٰلِكَ يَوْمُ ٱلْخُلُودِ ﴿34﴾

Khmer Translation - Islamic Community Development Association

ចូរពួកអ្នកចូលទៅក្នុងវា(ឋានសួគ៌)ដោយសុខសន្ដិភាព ចុះ។ នោះគឺជាថ្ងៃអមតៈ។

Khmer Translation - Rowwad Translation Center

(មានគេនិយាយទៅកាន់ពួកគេថា៖) សូមពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសុខសន្តិភាពចុះ។ នោះគឺជាថ្ងៃដែលអមតៈ។

لَهُم مَّا يَشَآءُونَ فِيهَا وَلَدَيْنَا مَزِيدٌۭ ﴿35﴾

Khmer Translation - Islamic Community Development Association

នៅក្នុងនោះ ពួកគេមានអី្វៗដែលពួកគេប្រាថ្នាចង់បាន ហើយយើងនឹងបន្ថែមជាច្រើនទៀត ។

Khmer Translation - Rowwad Translation Center

នៅក្នុងនោះ ពួកគេទទួលបានតាមអ្វីដែលពួកគេប្រាថ្នា។ ហើយយើងនៅមានការបន្ថែម(លើសពីនោះ)ទៀត។

وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَشَدُّ مِنْهُم بَطْشًۭا فَنَقَّبُوا۟ فِى ٱلْبِلَٰدِ هَلْ مِن مَّحِيصٍ ﴿36﴾

Khmer Translation - Islamic Community Development Association

ហើយយើងបានបំផ្លាញមុនពួកគេ(ពួកមូស្ហរីគីន)ជាច្រើន ជំនាន់មកហើយ ដែលពួកនោះមានកម្លាំងខ្លាំងក្លាជាងពួកគេទៅ ទៀត ហើយពួកនោះថែមទាំងបានដើរគ្រប់ទីកន្លែងទៀតផង។ តើ ពួកគេមានកន្លែងគេចខ្លួន(ពីទារុណកម្ម)ឬទេ?

Khmer Translation - Rowwad Translation Center

ហើយមានប្រជាជាតិជាច្រើនមកហើយមុនពួកគេ(ពួកមុសុ្ហរីគីន)ដែលយើងបានបំផ្លាញ ដែលពួកទាំងនោះជាពួកដែលមានភាពខ្លាំងក្លាជាងពួកគេទៅទៀត។ ហើយពួកគេបានធ្វើដំណើរក្នុងទឹកដី(របស់ខ្លួនដើម្បីគេចពីការបំផ្លាញ)។ តើពួកគេមានកន្លែងរត់គេចដែរឬទេ?

إِنَّ فِى ذَٰلِكَ لَذِكْرَىٰ لِمَن كَانَ لَهُۥ قَلْبٌ أَوْ أَلْقَى ٱلسَّمْعَ وَهُوَ شَهِيدٌۭ ﴿37﴾

Khmer Translation - Islamic Community Development Association

ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការរំលឹកចំពោះ អ្នកដែលមានចិត្ដ(ចេះគិតពិចារណា) ឬបានយកចិត្ដទុកដាក់ស្ដាប់ ដោយប្រុងប្រយ័ត្នបំផុត។

Khmer Translation - Rowwad Translation Center

ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការដាស់រំឭកសម្រាប់អ្នកដែលមានដួងចិត្ត(ចេះគិតពិចារណា) ឬនៅស្ងៀមស្តាប់ដោយចិត្តទុកដាក់បំផុត។

وَلَقَدْ خَلَقْنَا ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍۢ وَمَا مَسَّنَا مِن لُّغُوبٍۢ ﴿38﴾

Khmer Translation - Islamic Community Development Association

ហើយជាការពិតណាស់យើងបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរក្នុងរយៈពេលប្រាំ មួយថ្ងៃ ហើយយើងពុំមានការនឿយហត់ឡើយ។

Khmer Translation - Rowwad Translation Center

ហើយជាការពិតណាស់ យើងបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយយើងគ្មានការនឿយហត់ឡើយ។

فَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ ٱلشَّمْسِ وَقَبْلَ ٱلْغُرُوبِ ﴿39﴾

Khmer Translation - Islamic Community Development Association

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេ និយាយចុះ និងត្រូវលើកតម្កើងដោយសរសើរចំពោះម្ចាស់របស់ អ្នក មុននឹងព្រះអាទិត្យរះ និងមុនព្រះអាទិត្យលិច។

Khmer Translation - Rowwad Translation Center

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នកលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិច។

وَمِنَ ٱلَّيْلِ فَسَبِّحْهُ وَأَدْبَٰرَ ٱلسُّجُودِ ﴿40﴾

Khmer Translation - Islamic Community Development Association

ហើយចូរអ្នកលើកតម្កើងទ្រង់នៅពេលយប់ និងក្រោយពី ស៊ូជូត(ថ្វាយបង្គំ)រួច។

Khmer Translation - Rowwad Translation Center

ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកប្រតិបត្តិសឡាត និង(លើកតម្កើងទ្រង់)ក្រោយពេលប្រតិបត្តិសឡាតរួច។

وَٱسْتَمِعْ يَوْمَ يُنَادِ ٱلْمُنَادِ مِن مَّكَانٍۢ قَرِيبٍۢ ﴿41﴾

Khmer Translation - Islamic Community Development Association

ហើយចូរអ្នកស្ដាប់នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ ចេញពីកន្លែងដែលជិតបំផុត។

Khmer Translation - Rowwad Translation Center

ហើយចូរអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអ្នកទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែ(ជាលើកទីពីរ)ចេញពីកន្លែងដែលជិតបំផុត

يَوْمَ يَسْمَعُونَ ٱلصَّيْحَةَ بِٱلْحَقِّ ۚ ذَٰلِكَ يَوْمُ ٱلْخُرُوجِ ﴿42﴾

Khmer Translation - Islamic Community Development Association

គឺជាថ្ងៃដែលពួកគេស្ដាប់ឮសម្រែកយ៉ាងខ្លាំងដោយពិត ប្រាកដ។ នោះគឺជាថ្ងៃដែលមនុស្សលោកក្រោកចេញពីផ្នូរ។

Khmer Translation - Rowwad Translation Center

ជាថ្ងៃដែលពួកគេបានឮសម្រែកយ៉ាងពិតប្រាកដ។ នោះគឺជាថ្ងៃក្រោកចេញ(ពីផ្នូររបស់ពួកគេ)។

إِنَّا نَحْنُ نُحْىِۦ وَنُمِيتُ وَإِلَيْنَا ٱلْمَصِيرُ ﴿43﴾

Khmer Translation - Islamic Community Development Association

ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់ ហើយមកចំពោះយើងជាកន្លែងវិលត្រឡប់។

Khmer Translation - Rowwad Translation Center

ពិតប្រាកដណាស់ យើងជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត។ ហើយកន្លែងវិលត្រឡប់ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។

يَوْمَ تَشَقَّقُ ٱلْأَرْضُ عَنْهُمْ سِرَاعًۭا ۚ ذَٰلِكَ حَشْرٌ عَلَيْنَا يَسِيرٌۭ ﴿44﴾

Khmer Translation - Islamic Community Development Association

នៅថ្ងៃដែលដីបែកចេញពីពួកគេ(ពួកគេចេញពីផ្នូរ)យ៉ាង លឿនបំផុត។ ការប្រមូលផ្ដុំគ្នានោះ(នៅកន្លែងជំនុំជំរះ)គឺងាយ ស្រួលបំផុតសម្រាប់យើង។

Khmer Translation - Rowwad Translation Center

នៅថ្ងៃដែលដីបានបែកចេញពីពួកគេ(ដោយពួកគេបានក្រោកចេញពីផ្នូរ)យ៉ាងលឿន។ ហើយការប្រមូលផ្តុំ(ពួកគេ)នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់យើង។

نَّحْنُ أَعْلَمُ بِمَا يَقُولُونَ ۖ وَمَآ أَنتَ عَلَيْهِم بِجَبَّارٍۢ ۖ فَذَكِّرْ بِٱلْقُرْءَانِ مَن يَخَافُ وَعِيدِ ﴿45﴾

Khmer Translation - Islamic Community Development Association

យើងដឹងច្បាស់នូវអ្វីដែលពួកគេ(ពួកមូស្ហរីគីន)កំពុង និយាយ។ ហើយអ្នក(មូហាំម៉ាត់)មិនមែនជាអ្នកបង្ខំពួកគេ(ឱ្យ មានជំនឿ)នោះឡើយ។ ដូចេ្នះចូរអ្នកក្រើនរំលឹកអ្នកដែលខ្លាចការ ព្រមានរបស់យើងដោយគម្ពីរគួរអានចុះ។

Khmer Translation - Rowwad Translation Center

យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលអាចបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។ ដូច្នេះ ចូរអ្នករំលឹកតាមរយៈគម្ពីរគួរអានចំពោះអ្នកដែលខ្លាចការព្រមាន(របស់យើង)ចុះ។

Quran recitationReady
Open audio