Skip to content
Text size 100%
Translation comparison

Compare Qaf Quran translations

Compare up to three verified translation editions verse by verse, including editions in two different languages.

Khmer editions (choose up to 3)

Changing languages or editions keeps the current surah and verse.

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قٓ ۚ وَٱلْقُرْءَانِ ٱلْمَجِيدِ ﴿1﴾

Khmer Translation - Rowwad Translation Center

កហ្វ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ថ្កុំថ្កើន។

بَلْ عَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌۭ مِّنْهُمْ فَقَالَ ٱلْكَٰفِرُونَ هَٰذَا شَىْءٌ عَجِيبٌ ﴿2﴾

Khmer Translation - Rowwad Translation Center

ផ្ទុយទៅវិញ ពួកគេភ្ញាក់ផ្អើលដែលអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេបានមកដល់ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថា៖ នេះគឺជារឿងមួយដ៏ចម្លែក។

أَءِذَا مِتْنَا وَكُنَّا تُرَابًۭا ۖ ذَٰلِكَ رَجْعٌۢ بَعِيدٌۭ ﴿3﴾

Khmer Translation - Rowwad Translation Center

តើនៅពេលដែលពួកយើងបានស្លាប់ និងបានក្លាយជាដីអស់នោះ (តើពួកយើងត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតឬ)? នោះគឺជាការវិលត្រឡប់មួយដ៏សែនឆ្ងាយ(មិនអាចទៅរួចឡើយ)។

قَدْ عَلِمْنَا مَا تَنقُصُ ٱلْأَرْضُ مِنْهُمْ ۖ وَعِندَنَا كِتَٰبٌ حَفِيظٌۢ ﴿4﴾

Khmer Translation - Rowwad Translation Center

ពិតប្រាកដណាស់ យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលដីបានស៊ីអំពី(រាងកាយ)ពួកគេ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាដែលត្រូវបានរក្សាទុក។

بَلْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ فَهُمْ فِىٓ أَمْرٍۢ مَّرِيجٍ ﴿5﴾

Khmer Translation - Rowwad Translation Center

ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានបដិសេធនឹងសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។

أَفَلَمْ يَنظُرُوٓا۟ إِلَى ٱلسَّمَآءِ فَوْقَهُمْ كَيْفَ بَنَيْنَٰهَا وَزَيَّنَّٰهَا وَمَا لَهَا مِن فُرُوجٍۢ ﴿6﴾

Khmer Translation - Rowwad Translation Center

តើពួកទាំងនោះមិនបានមើលទៅកាន់មេឃដែលនៅពីលើពួកគេទេឬ ថាតើយើងបានសាងសង់វា និងបានតុបតែងលម្អវា ព្រមទាំងគ្មានការប្រេះស្រាំអ្វីសោះយ៉ាងដូចម្តេច?

وَٱلْأَرْضَ مَدَدْنَٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۭ بَهِيجٍۢ ﴿7﴾

Khmer Translation - Rowwad Translation Center

ចំណែកឯផែនដី យើងបានលាតសន្ធឹងវា និងបានបង្កើតភ្នំជាច្រើននៅលើវា(ជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាយ៉ាងស្រស់បំព្រង

تَبْصِرَةًۭ وَذِكْرَىٰ لِكُلِّ عَبْدٍۢ مُّنِيبٍۢ ﴿8﴾

Khmer Translation - Rowwad Translation Center

ដើម្បីឲ្យ(ពួកអ្នក)ឃើញច្បាស់ និងជាការរំឭកចំពោះរាល់ខ្ញុំបម្រើរបស់អល់ឡោះដែលវិលត្រឡប់ទៅរកទ្រង់។

وَنَزَّلْنَا مِنَ ٱلسَّمَآءِ مَآءًۭ مُّبَٰرَكًۭا فَأَنۢبَتْنَا بِهِۦ جَنَّٰتٍۢ وَحَبَّ ٱلْحَصِيدِ ﴿9﴾

Khmer Translation - Rowwad Translation Center

ហើយយើងបានបញ្ចុះពីលើមេឃនូវទឹក(ភ្លៀង)ដែលប្រកបដោយពរជ័យ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញនូវចម្ការដំណាំជាច្រើន និងគ្រាប់ធញ្ញជាតិដែលអាចច្រូតកាត់បាន

وَٱلنَّخْلَ بَاسِقَٰتٍۢ لَّهَا طَلْعٌۭ نَّضِيدٌۭ ﴿10﴾

Khmer Translation - Rowwad Translation Center

ព្រមទាំងដើមល្មើដែលមានដើមដ៏ខ្ពស់មានចង្កោមផ្លែស្រាក់លើគ្នា

رِّزْقًۭا لِّلْعِبَادِ ۖ وَأَحْيَيْنَا بِهِۦ بَلْدَةًۭ مَّيْتًۭا ۚ كَذَٰلِكَ ٱلْخُرُوجُ ﴿11﴾

Khmer Translation - Rowwad Translation Center

ដើម្បីជាលាភសក្ការៈសម្រាប់ខ្ញុំបម្រើ(របស់អល់ឡោះ)។ ហើយតាមរយៈទឹកភ្លៀងនោះផងដែរ យើងបានធ្វើឱ្យដីដែលស្ងួតហួតហែងមានជីវិតឡើងវិញ។ ក៏ដូចគ្នាដែរ ការបញ្ចេញ(ពួកអ្នកពីផ្នូរ)មកវិញ។

كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَأَصْحَٰبُ ٱلرَّسِّ وَثَمُودُ ﴿12﴾

Khmer Translation - Rowwad Translation Center

(អ្នកជំនាន់មុនពួកមុស្ហរីគីន)បានបដិសេធមុនពួកគេទៅទៀត (ដូចជា)ក្រុមរបស់ព្យាការីនួហ ពួករ៉ស និងពួកសាមូទ

وَعَادٌۭ وَفِرْعَوْنُ وَإِخْوَٰنُ لُوطٍۢ ﴿13﴾

Khmer Translation - Rowwad Translation Center

ហើយនិងក្រុមអាទ ហ្វៀរអោន ក្រុមរបស់ព្យាការីលូត

وَأَصْحَٰبُ ٱلْأَيْكَةِ وَقَوْمُ تُبَّعٍۢ ۚ كُلٌّۭ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ ﴿14﴾

Khmer Translation - Rowwad Translation Center

ក្រុមអៃកះ ព្រមទាំងពួកទុបហ្ពាក់។ រាល់ក្រុមទាំងអស់នោះសុទ្ធតែបានបដិសេធនឹងអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។ ដូច្នេះ ការសន្យា(ចំពោះពួកគេ)ក៏បានកើតឡើងពិតប្រាកដ។

أَفَعَيِينَا بِٱلْخَلْقِ ٱلْأَوَّلِ ۚ بَلْ هُمْ فِى لَبْسٍۢ مِّنْ خَلْقٍۢ جَدِيدٍۢ ﴿15﴾

Khmer Translation - Rowwad Translation Center

តើយើងអសមត្ថភាពក្នុងការបង្កើតភាវៈទាំងឡាយពីដំបូងឬ? ផ្ទុយទៅវិញ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យចំពោះការបង្កើតសារជាថ្មី។

وَلَقَدْ خَلَقْنَا ٱلْإِنسَٰنَ وَنَعْلَمُ مَا تُوَسْوِسُ بِهِۦ نَفْسُهُۥ ۖ وَنَحْنُ أَقْرَبُ إِلَيْهِ مِنْ حَبْلِ ٱلْوَرِيدِ ﴿16﴾

Khmer Translation - Rowwad Translation Center

ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ហើយយើងដឹងច្បាស់នូវអ្វីដែលចិត្តគំនិតរបស់គេសញ្ជឹងគិតអំពីវា។ ហើយយើងនៅជិតខ្លួនគេជាងសរសៃកដែលតភ្ជាប់ទៅនឹងបេះដូងទៅទៀត។

إِذْ يَتَلَقَّى ٱلْمُتَلَقِّيَانِ عَنِ ٱلْيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٌۭ ﴿17﴾

Khmer Translation - Rowwad Translation Center

ខណៈដែលម៉ាឡាអ៊ីកាត់ពីររូបអង្គុយនៅខាងស្តាំ និងខាងឆ្វេងចាំកត់ត្រា(ទង្វើរបស់គេ)។

مَّا يَلْفِظُ مِن قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌۭ ﴿18﴾

Khmer Translation - Rowwad Translation Center

រាល់ពាក្យសម្តីដែលគេនិយាយចេញមក គឺសុទ្ធតែមានអ្នកឃ្លាំមើល និងកត់ត្រាដែលនៅជាមួយគេជានិច្ច។

وَجَآءَتْ سَكْرَةُ ٱلْمَوْتِ بِٱلْحَقِّ ۖ ذَٰلِكَ مَا كُنتَ مِنْهُ تَحِيدُ ﴿19﴾

Khmer Translation - Rowwad Translation Center

ហើយភាពឈឺចាប់នៃសេចក្តីស្លាប់បានមកដល់យ៉ាងពិតប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់បានរត់គេចអំពីវា។

وَنُفِخَ فِى ٱلصُّورِ ۚ ذَٰلِكَ يَوْمُ ٱلْوَعِيدِ ﴿20﴾

Khmer Translation - Rowwad Translation Center

ហើយគេបានផ្លុំត្រែ(ជាលើកទីពីរ)។ នោះហើយជាថ្ងៃនៃការសន្យា(ដាក់ទណ្ឌកម្មពួកគ្មានជំនឿ)។

وَجَآءَتْ كُلُّ نَفْسٍۢ مَّعَهَا سَآئِقٌۭ وَشَهِيدٌۭ ﴿21﴾

Khmer Translation - Rowwad Translation Center

ហើយបុគ្គលគ្រប់ៗរូបបានមកដល់ដោយនៅជាមួយគេ គឺមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី។

لَّقَدْ كُنتَ فِى غَفْلَةٍۢ مِّنْ هَٰذَا فَكَشَفْنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلْيَوْمَ حَدِيدٌۭ ﴿22﴾

Khmer Translation - Rowwad Translation Center

ពិតប្រាកដណាស់ អ្នកធ្លាប់ព្រងើយកន្តើយចំពោះរឿងនេះ។ ដូច្នេះ យើងបានបើកចេញនូវគម្រប(ដែលគ្របចិត្ត)របស់អ្នកចេញពីអ្នក។ ហេតុដូច្នេះ ការឃើញរបស់អ្នកនៅថ្ងៃនេះ គឺច្បាស់បំផុត។

وَقَالَ قَرِينُهُۥ هَٰذَا مَا لَدَىَّ عَتِيدٌ ﴿23﴾

Khmer Translation - Rowwad Translation Center

ហើយម៉ាឡាអ៊ីកាត់ដែលកត់ត្រាទង្វើរបស់គេបាននិយាយថា៖ អ្វីដែលមាននៅជាមួយខ្ញុំនេះ គឺជាកំណត់ត្រាទង្វើដែលបានត្រៀមទុកជាស្រេច។

أَلْقِيَا فِى جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٍۢ ﴿24﴾

Khmer Translation - Rowwad Translation Center

(អល់ឡោះបានមានបន្ទូលថា៖) ចូរអ្នកទាំងពីរបោះទៅក្នុងនរកជើហាន់ណាំនូវរាល់ពួកដែលប្រឆាំង ចចេសរឹងរូសចុះ។

مَّنَّاعٍۢ لِّلْخَيْرِ مُعْتَدٍۢ مُّرِيبٍ ﴿25﴾

Khmer Translation - Rowwad Translation Center

ជាពួកដែលច្រើនតែរារាំងនូវប្រការល្អ ជាអ្នកដែលបំពាន និងជាអ្នកដែលមានការមន្ទិលសង្ស័យ។

ٱلَّذِى جَعَلَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَأَلْقِيَاهُ فِى ٱلْعَذَابِ ٱلشَّدِيدِ ﴿26﴾

Khmer Translation - Rowwad Translation Center

គឺអ្នកដែលបានយកព្រះផ្សេងមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរអ្នកទាំងពីរបោះគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។

۞ قَالَ قَرِينُهُۥ رَبَّنَا مَآ أَطْغَيْتُهُۥ وَلَٰكِن كَانَ فِى ضَلَٰلٍۭ بَعِيدٍۢ ﴿27﴾

Khmer Translation - Rowwad Translation Center

(ស្ហៃតនដែលជា)គូកនរបស់គេបាននិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ខ្ញុំមិនបានធ្វើឱ្យរូបគេវង្វេងនោះទេ ក៏ប៉ុន្តែរូបគេខ្លួនឯងទេដែលធ្លាប់ស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយនោះ។

قَالَ لَا تَخْتَصِمُوا۟ لَدَىَّ وَقَدْ قَدَّمْتُ إِلَيْكُم بِٱلْوَعِيدِ ﴿28﴾

Khmer Translation - Rowwad Translation Center

ទ្រង់បានមានបន្ទូលថា៖ ចូរពួកឯងកុំមកឈ្លោះប្រកែកគ្នានៅចំពោះមុខយើងឱ្យសោះ។ ជាការពិតណាស់ យើងបានផ្តល់ការព្រមានដល់ពួកឯងរួចទៅហើយ(ក្នុងលោកិយ)។

مَا يُبَدَّلُ ٱلْقَوْلُ لَدَىَّ وَمَآ أَنَا۠ بِظَلَّٰمٍۢ لِّلْعَبِيدِ ﴿29﴾

Khmer Translation - Rowwad Translation Center

បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបំពានទៅលើខ្ញុំបម្រើទាំងឡាយ(របស់យើង)នោះដែរ។

يَوْمَ نَقُولُ لِجَهَنَّمَ هَلِ ٱمْتَلَأْتِ وَتَقُولُ هَلْ مِن مَّزِيدٍۢ ﴿30﴾

Khmer Translation - Rowwad Translation Center

(ចូរអ្នករំលឹកដល់ក្រុមរបស់អ្នក) នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើហាន់ណាំថា៖ តើឯងពេញហើយឬនៅ? វាឆ្លើយថា៖ តើមានបន្ថែមទៀតទេ?

وَأُزْلِفَتِ ٱلْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ ﴿31﴾

Khmer Translation - Rowwad Translation Center

ហើយឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិតបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ដោយវានៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។

هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍۢ ﴿32﴾

Khmer Translation - Rowwad Translation Center

(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលគេបានសន្យានឹងពួកអ្នក សម្រាប់រាល់អ្នកដែលវិលត្រឡប់(សារភាពកំហុស) និងអ្នកដែលថែរក្សា(នូវអ្វីដែលគេបានដាក់ជាកាតព្វកិច្ច)។

مَّنْ خَشِىَ ٱلرَّحْمَٰنَ بِٱلْغَيْبِ وَجَآءَ بِقَلْبٍۢ مُّنِيبٍ ﴿33﴾

Khmer Translation - Rowwad Translation Center

គឺអ្នកដែលខ្លាចព្រះជាម្ចាស់ដ៏មហាសប្បុរសដោយអាថ៌កំបាំង ហើយគេបានមកដល់(ថ្ងៃបរលោក)ដោយដួងចិត្តដែលសារភាពកំហុស។

ٱدْخُلُوهَا بِسَلَٰمٍۢ ۖ ذَٰلِكَ يَوْمُ ٱلْخُلُودِ ﴿34﴾

Khmer Translation - Rowwad Translation Center

(មានគេនិយាយទៅកាន់ពួកគេថា៖) សូមពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសុខសន្តិភាពចុះ។ នោះគឺជាថ្ងៃដែលអមតៈ។

لَهُم مَّا يَشَآءُونَ فِيهَا وَلَدَيْنَا مَزِيدٌۭ ﴿35﴾

Khmer Translation - Rowwad Translation Center

នៅក្នុងនោះ ពួកគេទទួលបានតាមអ្វីដែលពួកគេប្រាថ្នា។ ហើយយើងនៅមានការបន្ថែម(លើសពីនោះ)ទៀត។

وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَشَدُّ مِنْهُم بَطْشًۭا فَنَقَّبُوا۟ فِى ٱلْبِلَٰدِ هَلْ مِن مَّحِيصٍ ﴿36﴾

Khmer Translation - Rowwad Translation Center

ហើយមានប្រជាជាតិជាច្រើនមកហើយមុនពួកគេ(ពួកមុសុ្ហរីគីន)ដែលយើងបានបំផ្លាញ ដែលពួកទាំងនោះជាពួកដែលមានភាពខ្លាំងក្លាជាងពួកគេទៅទៀត។ ហើយពួកគេបានធ្វើដំណើរក្នុងទឹកដី(របស់ខ្លួនដើម្បីគេចពីការបំផ្លាញ)។ តើពួកគេមានកន្លែងរត់គេចដែរឬទេ?

إِنَّ فِى ذَٰلِكَ لَذِكْرَىٰ لِمَن كَانَ لَهُۥ قَلْبٌ أَوْ أَلْقَى ٱلسَّمْعَ وَهُوَ شَهِيدٌۭ ﴿37﴾

Khmer Translation - Rowwad Translation Center

ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការដាស់រំឭកសម្រាប់អ្នកដែលមានដួងចិត្ត(ចេះគិតពិចារណា) ឬនៅស្ងៀមស្តាប់ដោយចិត្តទុកដាក់បំផុត។

وَلَقَدْ خَلَقْنَا ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍۢ وَمَا مَسَّنَا مِن لُّغُوبٍۢ ﴿38﴾

Khmer Translation - Rowwad Translation Center

ហើយជាការពិតណាស់ យើងបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយយើងគ្មានការនឿយហត់ឡើយ។

فَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ ٱلشَّمْسِ وَقَبْلَ ٱلْغُرُوبِ ﴿39﴾

Khmer Translation - Rowwad Translation Center

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នកលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិច។

وَمِنَ ٱلَّيْلِ فَسَبِّحْهُ وَأَدْبَٰرَ ٱلسُّجُودِ ﴿40﴾

Khmer Translation - Rowwad Translation Center

ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកប្រតិបត្តិសឡាត និង(លើកតម្កើងទ្រង់)ក្រោយពេលប្រតិបត្តិសឡាតរួច។

وَٱسْتَمِعْ يَوْمَ يُنَادِ ٱلْمُنَادِ مِن مَّكَانٍۢ قَرِيبٍۢ ﴿41﴾

Khmer Translation - Rowwad Translation Center

ហើយចូរអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអ្នកទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែ(ជាលើកទីពីរ)ចេញពីកន្លែងដែលជិតបំផុត

يَوْمَ يَسْمَعُونَ ٱلصَّيْحَةَ بِٱلْحَقِّ ۚ ذَٰلِكَ يَوْمُ ٱلْخُرُوجِ ﴿42﴾

Khmer Translation - Rowwad Translation Center

ជាថ្ងៃដែលពួកគេបានឮសម្រែកយ៉ាងពិតប្រាកដ។ នោះគឺជាថ្ងៃក្រោកចេញ(ពីផ្នូររបស់ពួកគេ)។

إِنَّا نَحْنُ نُحْىِۦ وَنُمِيتُ وَإِلَيْنَا ٱلْمَصِيرُ ﴿43﴾

Khmer Translation - Rowwad Translation Center

ពិតប្រាកដណាស់ យើងជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត។ ហើយកន្លែងវិលត្រឡប់ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។

يَوْمَ تَشَقَّقُ ٱلْأَرْضُ عَنْهُمْ سِرَاعًۭا ۚ ذَٰلِكَ حَشْرٌ عَلَيْنَا يَسِيرٌۭ ﴿44﴾

Khmer Translation - Rowwad Translation Center

នៅថ្ងៃដែលដីបានបែកចេញពីពួកគេ(ដោយពួកគេបានក្រោកចេញពីផ្នូរ)យ៉ាងលឿន។ ហើយការប្រមូលផ្តុំ(ពួកគេ)នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់យើង។

نَّحْنُ أَعْلَمُ بِمَا يَقُولُونَ ۖ وَمَآ أَنتَ عَلَيْهِم بِجَبَّارٍۢ ۖ فَذَكِّرْ بِٱلْقُرْءَانِ مَن يَخَافُ وَعِيدِ ﴿45﴾

Khmer Translation - Rowwad Translation Center

យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលអាចបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។ ដូច្នេះ ចូរអ្នករំលឹកតាមរយៈគម្ពីរគួរអានចំពោះអ្នកដែលខ្លាចការព្រមាន(របស់យើង)ចុះ។

Quran recitationReady
Open audio